ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីនៃព្រះរាជពិធីមហាមិទ្ទិញនៅមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង

2024/10/30 05:06:13 pm        275

ក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីខួប២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះ​បាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា​ទី​គោរ​ព​​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​រយៈ​ពេល៣ថ្ងៃ (២៨-២៩-៣០ ខែតុលា) ​នាព្រឹក​ថ្ងៃទី​៣០​ខែតុលានេះ ក៏​មាន​ប្រារព្ធ​ព្រះរាជ​ពិធី​មហា​មិទ្ទិញ​យ៉ាង​អធិកអធម នៅមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង ក្រោម​​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ

ព្រះវត្តមានយាង និងអញ្ជើញចូលរួមក្នុងមហាមិទ្ធិញ​មានឥស្សរជនជាន់ខ្ពស់ មកពី​គ្រប់​ស្ថាប័ន​កំពូល​ៗ របស់​ជាតិ រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហា្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេច​មហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ និង​លោ​កជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិ​យស​ក្រុម​​ឧត្ត​ម​ប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ, ឧត្តម​ក្រុម​ប្រឹក្សាព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ព្រះអង្គ​ម្ចាស់ក្សត្រី ព្រះរាជ​វង្សា​នុវង្ស នាម៉ឺនសព្វមុខមន្ត្រី ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នាយ​ទាហានជាន់ខ្ពស់ កង​​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ នាយ​នគរបាល​ជាតិ​កង​រាជ​អាវុធហត្ត បណ្តាអង្គទូត ភ្ញៀវ​កិត្តិយស​តំណាងអង្គការជាតិ អន្តរជាតិ មហាជន យុវជន សិស្ស និស្សិត បាន​យាង​និង​អញ្ជើញចូ​ល​រួម​យ៉ាង​ អធិកអធម ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអង្គមិទ្ទិញបាន​អញ្ជើញ​​ទូលថ្វាយ​នូវ​សុន្ទរកថា ដោយបានសំដែង​នូវមនោសញ្ចេត​នា​រំភើប​រីករាយ និង​អបអរ​សាទរ​ប្រកប​ដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ​ថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី​គ្រង​ព្រះបរមសិរីរាជសម្បត្តិ ខួប២០​ព្រះវស្សា ព្រមទាំងបានសំដែងនូវ​ក្តី​សោមនស្ស​រីក​រាយ​ជា​អនេក​កប្បការ តបស្នងសងគុណ ចំពោះព្រះករុណា​ទិគុណ និងអបអរសាទរ​ថ្វាយព្រះ​ករុណា​​ជា​អម្ចាស់​ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់ជា​ព្រះមហាក្សត្រប្រកប​ដោយ​​ព្រះ​ព្រហ្ម​វិហារ​​ធម៌ និងទស្សពិតរាជធម៌ដ៏ធំធេង បានលះបង់នូវព្រះបញ្ញាញាណ ព្រះ​កាយ​ពល​ បានបំពេញ​នូវព្រះរាជ​កិច្ចដ៏​ឧត្តុង្គឧត្តមដើម្បីសុខសន្តិភាព ​សេចក្តីសុខ​ក្សេម​ក្សាន្ត​ក្នុង​សង្គមជាតិ និង​ការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលថា ក្នុងព្រះបរមនាមព្រះមហាក្សត្រី ព្រះ​វររាជ​​មាតា​ជាតិ​ខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះអង្គ​មាន​ហឬទ័យ​រីក​រាយឥតឧបមា​សូម​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ​អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី​ អ្នកម្នាង​ឯកឧត្តម លោកជំទាវ បងប្អូន​ជន​រួម​ជាតិ ​ឯកឧត្តម លោកជំទាវ​ជាឯកអគ្គរាជទូត​ រដ្ឋទូត ​និងប្រិយមិត្តបរទេស​ដែល​បាន​ចូល​រួម​ប្រារព្ធ​មហា​មិទ្ទិញខួបលើកទី២០ នៃការគ្រងព្រះ​បរមសិរីរាជសម្បត្តិ ​របស់ព្រះអង្គដ៏​មហោឡារិក​នា​ពេល​​នេះ​ ហើយក៏សូមពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងពរសព្វសាធុការបវរមហាប្រសើរ​ពី​សម្ដេ​​ចព្រះមហា​ក្សត្រី ​ព្រះវររា​ជមាតាជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ជា​ពិសេស​ព្រះអង្គ និង​រូបព្រះអង្គផ្ទាល់ សូមអរគុណដ៏​ជ្រាល​ជ្រៅ​បំផុតថ្វាយ និងជូនសម្តេច ​ព្រះអង្គម្ចាស់ ព្រះអង្គ​ម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី អ្នកម្នាង ឯកឧត្តម លោកជំទាវ បងប្អូនជន​រួមជាតិ​ទាំងអស់ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ​បំផុត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបាន ប្រារព្ធ​យ៉ាងមហោឡារិកអធិកអធមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជា​ទី​គោរព​​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រារព្ធខួប១២ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គ ហើយ​ព្រះ​ករុណាក៏បាន គោរពកោត​សរ​សើរ​ដ៏ស្មោះចំពោះសម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហា​រដ្ឋសភា​ធិការ​បតី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី នាយករដ្ឋ​មន្ត្រីនៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា សម្តេច​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំនៃគ្រប់ក្រសួង ស្ថាប័ន ដែលបាន​ផ្ដួចផ្ដើម​រៀប​ចំ​មហា​​មិទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ក្នុងពេលដែល​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា​មាន​ស្ថិរ​ភាព​នយោបាយ និងស​ន្តិសុខ​ជាតិ​ត្រូវ​បាន​ធានា​យ៉ាង​ពេញ​លេញ និង​ស្រប​ពេល​វេលា​ដែល​រាជរដ្ឋាភិបាលអាណត្តិទី៧​ នៃ​រដ្ឋសភា បានបំពេញភារកិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​យ៉ាង​សកម្ម​តាម​តួនាទីរបស់ខ្លួន។

ព្រះករុណាបានរំលឹកផងដែរថា រយៈពេលកន្លងមក មាតុភូមិ​កម្ពុជានិ​ងប្រជា​ពល​រដ្ឋយើ​ង មាន​ការ​ប្រែ​​ប្រួល​មុខ​មាត់​ថ្មីគួរឲ្យកោតសរសើរ​។ ព្រះអង្គបន្តថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ជា​ប្រមុខដឹកនាំរាជរដ្ឋាភិបាល​ដ៏ឆ្លាតវៃបានដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី​មួយ និងគោលនយោបាយដ៏​ត្រឹមត្រូវក្នុង​ការប្រតិ​បត្តិ​តាមមាគ៌ាដ៏ល្អ​ប្រពៃ ​និងម​រត​ក​នយោបាយ​ដ៏​ថ្លៃ​​ថ្លា​រប​ស់សម្ដេចតេ​ជោ ហ៊ុន ​សែន បាននាំមកនូវ​សុខសន្តិភាព​ សាមគ្គីភាព ​ឯកភាពជាតិ កិត្យានុភាព​​ជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ​ស្របតាមគោ​លមាគ៌ាបង្រួបប​ង្រួបជាតិ ផ្សះផ្សារ​ជាតិ ជា​ព្រះរាជ​​បណ្ដាំបន្ថែមចុងក្រោយរបស់ព្រះករុណាព្រះបាទបរមរតនកោដ្ឋ​ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​​​បំផុត​នៅ​ក្នុង​ឆ្នាំ២០១១។ ព្រះអង្គបន្ថែមថា យើងកំពុង​តែ​សប្បាយ​រីករាយទ​ទួល​ផល​ជា​វិជ្ជមាន​ដែល​ផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិ​ប្រកបដោយសុខដុមរមនា ។ នៅ​ក្នុង​ឱកាសនេះ ព្រះអង្គក៏បានអំពាវ​នាវចំពោះបង​ប្អូន​ប្រ​ជា​ពល​រដ្ឋនៅគ្រប់ម​ជ្ឈដ្ឋា​ន សូម​រួប​រួម​សាមគ្គី​ជា​ធ្លុងមួយ ​ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បា​ប់រដ្ឋ​យើង ដើម្បីរួម​ចំណែក​ការពារ និង​កសាង​មាតុភូមិលើគ្រប់វិស័យ ដោយព្រះ​អង្គ​បន្តថា ​មហាសាមគ្គីជាតិ​ទាំងមូលនេះ ​ជាមូល​ដ្ឋាន​ធ្វើ​ឲ្យ​ស្ថាន​ភាពសង្គមជាតិ មានសុខស​ន្តិភាព និងស្ថេរភា​ពន​យោបាយ ​ដែលជាប្រភពកំណត់​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​នានា​ជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង។​សមិទ្ធផល​ដ៏​ធំធេ​​ងទាំង​ឡាយដែលយើងសម្រេចបាននេះ​ពិតជាបានមក​តាមរយៈការ​ខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ការផ្សះផ្សារបង្រួ​បបង្រួមជាតិ កា​រលើ​កស្ទួ​យលទ្ធិប្រជាធិប​តេយ្យសេរីពហុបក្ស ការ​គោរព​សិ​ទ្ធិសេ​រីភាព និងសេច​ក្តីថ្លៃ​ថ្នូរ​រប​ស់មនុស្ស ការការពា​រសន្តិ​សុខ សុវត្ថិភាព ​ស្ថេរភាព​និង​សណ្ដាប់​ធ្នាប់​សង្គម ការកែលម្អអភិបា​លកិ​ច្ច ដើម្បីលើកស្ទួយវិស័​យសា​ធារណៈ សមធម៌​សង្គម និង​​ការ​​លើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍន៍ជាតិ​ ហើយព្រះ​អង្គ​សង្ឃឹម​ថា តាម​រយៈ​មហាមិទ្ទិញដ៏ឧត្តុង្គឧត្តមអធិកអធមនេះ អាចសន្និដ្ឋានបានថា មាតុភូមិ និង​ប្រជា​​ជ​នកម្ពុជា​យើង ពិតជា​នឹង​ទទួល​បាន​នូវអនាគតភ្លឺស្វាង​ក្នុង​ក្តី​សង្ឃឹម​រស់​នៅក្រោ​ម​ដំបូល​នៃ​រដ្ឋ​ធម្មនុញ្ញតែមួយ និង​មហាសាមគ្គីជាតិ​ដែល​នឹង​មិនមាន​សត្រូវ​ណាមួយមក​រំលោភ​ឈ្លានពាន​លើបូ​រណភាពទឹកដីបានឡើយ៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm