លោកស្រី Harris ព្រមានពីគ្រោះថ្នាក់របស់ Trump ក្នុងសុន្ទរកថាជិតទីតាំងកុបកម្មវិមានកាពីតូល

2024/10/30 05:36:29 pm        81

បេក្ខភាពប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានព្រមានមនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងការជួបជុំយុទ្ធនាការដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនថា បេក្ខភាពបក្សសាធារណរដ្ឋគឺលោក Donald Trump កំពុងស្វះស្វែងរកអំណាចដែលគ្មានការត្រួតពិនិត្យដ៏គ្រោះថ្នាក់ ខណៈការប្រកួតប្រជែងរបស់ភាគីទាំងពីរសម្រាប់តំណែងប្រធានាធិបតី បានឈានចូលដល់សប្តាហ៍ចុងក្រោយ។

លោកស្រី Harris បានថ្លែងបែបនេះកាលពីល្ងាចថ្ងៃអង្គារ (២៩ តុលា) នៅមុខហ្វូងមនុស្សដែលត្រូវបានប៉ាន់ប្រមាណដោយយុទ្ធនាការរបស់ខ្លួនថាមានច្រើនជាង ៧៥.០០០នាក់ នៅជិតសេតវិមានក្នុងទីតាំងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលនៅពេលនោះលោក Trump បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោក មុនពួកគេវាយប្រហារលើវិមានការពីតូល របស់សហរដ្ឋអាមេរិក។

លោក Harris បាននិយាយថា "យើងដឹងហើយថា Donald Trump ជានរណា។ លោកគឺធ្លាប់ជាប្រធានាធិបតីដែលបានបញ្ជូនក្រុមប្រដាប់អាវុធទៅកាន់វិមានកាពីតូល ដើម្បីព្យាយាមបង្វែរលទ្ធផលចាញ់ឆ្នោតរបស់ខ្លួនក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០”។

លោក Trump និងសម្ព័ន្ធមិត្តរបស់ខ្លួន តែងព្យាយាមលុបបំបាត់រូបភាពអំពើហិង្សាថ្ងៃទី០៦ មករា ក្នុងពេលដែលអ្នកគាំទ្ររបស់លោករាប់ពាន់នាក់ បានសម្រុកចូលវិមានកាពីតូល ដែលធ្វើឱ្យសមាជិកសភាត្រូវរត់ភៀសខ្លួន។ មនុស្ស ៤នាក់បានស្លាប់នៅក្នុងកុបកម្មវិមានកាពីតូល ហើយមន្ត្រីនគរបាលម្នាក់បានស្លាប់នៅថ្ងៃបន្ទាប់។

លោក Trump បាននិយាយថា ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ លោកនឹងលើកលែងទោសដល់មនុស្សជាង ១.៥០០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌជុំវិញការវាយប្រហារនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm