សាកសពជាច្រើនត្រូវបានរកឃើញនៅតំបន់រងគ្រោះពីទឹកជំនន់ភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ

2024/10/30 05:39:37 pm        71

មេដឹកនាំនៃតំបន់ វ៉ាលេនសៀ (Valencia) បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃពុធ (៣០ តុលា) នេះថា សាកសពជាច្រើនក្នុងចំនួនមិនជាក់លាក់ ត្រូវបានគេរកឃើញនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់ដ៏គំហុកនៅភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ។

ភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយរលកត្រជាក់ដែលធ្វើដំណើរឆ្លងកាត់ភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ បានជន់លិចផ្លូវ និងទីប្រជុំជនកាលពីថ្ងៃអង្គារ ដែលជំរុញឱ្យអាជ្ញាធរនៅក្នុងតំបន់រងគ្រោះខ្លាំងបំផុត ចេញការណែនាំដល់ពលរដ្ឋឱ្យស្នាក់នៅផ្ទះសម្បែង និងជៀសវាងការធ្វើដំណើរដែលមិនសំខាន់ទាំងអស់។

មេដឹកនាំប្រចាំតំបន់ Valencia លោក ខាឡូស ម៉ាហ្សន (Carlos Mazon) បាននិយាយថា "សាកសពមួយចំនួនត្រូវបានរកឃើញ ប៉ុន្តែដោយការគោរពចំពោះក្រុមគ្រួសារសព យើងនឹងមិនផ្តល់ទិន្នន័យបន្ថែមទៀតទេ"។ ទីភ្នាក់ងារអាកាសធាតុរដ្ឋរបស់អេស្ប៉ាញ AEMET បានប្រកាសអាសន្នពណ៌ក្រហមនៅតំបន់ Valencia ភាគខាងកើត ដោយតំបន់មួយចំនួនដូចជា ទូរីស (Turis) និង អ៊ូទាល (Utiel) កត់ត្រាទឹកភ្លៀងកម្រិត ២០០មីលីម៉ែត្រ (៧,៩ អ៊ីញ)។

ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បានទទួលការហៅទូរសព្ទសុំជំនួយរាប់រយដងពីប្រជាពលរដ្ឋដែលជាប់នៅក្នុងតំបន់ទឹកជំនន់ ឬស្វែងរកសាច់ញាតិរបស់ពួកគេ ដោយសារសេវាសង្គ្រោះបន្ទាន់មិនអាចទៅដល់គ្រប់ទីតាំងដែលរងផលប៉ះពាល់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm