ការបិទផ្លូវតវ៉ា នៅក្នុងប្រទេសបូលីវី បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវដឹកជញ្ជូននានា និងការផ្គត់ផ្គង់ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ខណៈបាតុកម្មត្រូវបានធ្វើឡើងនៅតាមដងផ្លូវជាច្រើនកន្លែង ដើម្បីការពារអតីតប្រធានាធិបតី លោក Evo Morales និងអំពាវនាវឱ្យប្រធានាធិបតីបច្ចុប្បន្ន លោក លូអ៊ី អាស(Luis Arce) លាចេញពីតំណែង។

អ្នកបើកបររថយន្តក្រុង ត្រូវជាប់គាំង បន្ទាប់ពីអ្នកគាំទ្រលោក Morales បានដាក់ផ្ទាំងថ្មដើម្បីរារាំងការធ្វើចរាចរណ៍។
ម្ចាស់អាជីវកម្ម ក្នុងស្រុកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ហាងរបស់នាង កំពុងអស់ការផ្គត់ផ្គង់ នៅពេលនេះ។
កម្មកររុករករ៉ែ កសិករ និងអ្នកតវ៉ាដែលគាំទ្រ លោក Morales ផ្សេងទៀត កំពុងការពារអតីតមេដឹកនាំរូបនេះប្រឆាំងទៅនឹងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ។

ក្រុមអ្នកតវ៉ា បានកាន់ចំពាមកៅស៊ូ និងគ្រវីទង់ជាតិ ខណៈកំពុងស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលរបស់ លោក អាស(Arce) ។