បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននាំមុខដ៏ប្រកៀកលើគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក គឺ លោកស្រី Kamala Harris កាលពីថ្ងៃអង្គារ មួយសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក។

បេក្ខជនទាំងពីរ កំពុងធ្វើការអំពាវនាវស្រដៀងគ្នា ទៅកាន់ក្រុមដែលពួកគេជឿថា នឹងជួយក្នុងការទទួលបានជ័យជម្នះនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំង នៅភាគខាងលិច។
ក្រុមអ្នកបោះឆ្នោតនិយាយភាសាអេស្ប៉ាញ អាចសម្រេចលទ្ធផលនៅរដ្ឋ Nevada។ ពួកគេមាន២២ ភាគរយនៃអ្នកបោះឆ្នោត នៅក្នុងរដ្ឋនេះ។ មនុស្សជាច្រើន បម្រើការនៅក្នុងសេវាឧស្សាហកម្ម ហើយរកប្រាក់ចំណូលបានច្រើន តាមរយៈប្រាក់កម្រៃក្រៅ។
លោក Trump និយាយថាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយជាច្រើនរបស់លោក នឹងជួយពួកគេនាំយកប្រាក់កាន់តែច្រើនបន្ថែមទៀត មកផ្ទះ។ លោកបានថ្លែង ក្នុងការជួបជុំ កាលពីខែមុនក្នុងទីក្រុង Las Vegas ថា «យើងនឹងអនុម័ត កាត់បន្ថយពន្ធកាន់តែច្រើនសម្រាប់កម្មករ» ហើយយើងមានពន្ធពិសេស ដែលនឹងធ្វើឲ្យបានល្អបំផុត។ វាត្រូវបានគេហៅថា «គ្មានពន្ធលើប្រាក់កម្រៃក្រៅ»។

លោក Luis Islas ធ្វើការនៅភោជនីយដ្ឋានមួយកន្លែង ជឿជាក់ថា លោកអាចបង្កើនប្រាក់ចំណូលរបស់លោករាប់រយដុល្លារក្នុងមួយខែ។ លោកនិយាយថា «មនុស្សគ្រប់គ្នា រស់នៅពឹងផ្អែកលើប្រាក់កម្រៃក្រៅ»។ វានឹងល្អប្រសើរណាស់ ដែលនឹងមើលឃើញសំណើនេះ ត្រូវអនុម័ត។
លោកស្រី Harris បានបង្ហាញការសន្យាស្រដៀងគ្នានេះស្តីពីប្រាក់កម្រៃក្រៅ និងមួយទៀត នឹងបង្កើនប្រាក់ចំណូលជាមូលដ្ឋានរបស់កម្មករ។
លោកស្រីបាននិយាយថា យើងនឹងបន្តការព្យាយាមរបស់យើងសម្រាប់គ្រួសារដែលធ្វើការនៅអាមេរិក រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា និងលុបពន្ធប្រាក់កម្រៃក្រៅសម្រាប់បុគ្គលិកផ្នែកសេវាកម្ម និងបដិសណ្ឋារកិច្ច។