ក្រុមការងារចុះជួយស្រុកបាកានរៀបចំទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប ជូនសិស្សទី១២ ប្រមាណ ១០០០នាក់

2024/10/30 06:31:09 pm        389

ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំដំណើរ​ទស្សន​កិច្ច​កម្សាន្ត​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រខេត្តសៀមរាប ជូនដល់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ក្នុងស្រុកបាកាន ដែលបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបប្រមាណជិត១០០០នាក់ មកពីវិទ្យាល័យបាកាន វិទ្យាល័យអូរតាប៉ោង វិទ្យាល័យព្រះម្លូរ វិទ្យាល័យរំលេច និងសិស្សក្នុងឃុំស្នាមព្រះដែលរៀននៅវិទ្យាល័យទាចំរ៉ាត់ ។ ដំណើរទស្សនកិច្ចកម្សាន្តនេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន និងដោយមានឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន ទទួលបន្ទុករៀបចំ ។

ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំដំណើរទស្សនកិច្ចកម្សាន្តនេះ ក្នុងគោលបំណង ឱ្យសិស្សានុសិស្សជួបជុំគ្នាបង្កើតបានជាអនុស្សាវរីយ៍លើទឹកដីអង្គរ ក្រោយពេលបញ្ចប់ការសិក្សារយៈពេល១២ឆ្នាំ ហើយក៏ជាពេលដែលត្រូវបែកគ្នា ដើម្បីបន្តការសិក្សា និងស្វែងរកអនាគត់រៀងៗខ្លួន ហើយនេះក៏ជាការចូលរួមគាំទ្រទេសចរណ៍ក្នុងស្រុកផងដែរ ជាពិសេសឱ្យសិស្សានុសិស្សដែលជាយុវជនបានឃើញស្នាដៃមរតកដ៏អស្ចារ្យរបស់ដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្តថា ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន តែងតែយកចិត្តទុកដាក់រួមចំណែកចូលរួមជួយជម្រុញការសិក្សារបស់សិស្សានុសិស្ស ដោយបានឧបត្ថម្ភគាំទ្រដល់ការរៀបចំការប្រឡងតេស៍សមត្ថភាពសិស្សទី១២ ការបើកវគ្គបង្រៀនបំប៉ន់តៀមប្រឡង កម្មវិធីចែករំលែកបទពិសោធន៍ការជ្រើសរើសជំនាញនិងស្វែងរកអាហារូបកណ៍ រួមនិងកម្មវិធីលើកទឹកចិត្តផ្សេងៗ ដើម្បីធ្វើយ៉ាងណា ឱ្យសិស្សទទួលបានភាគខ្ពស់ក្នុងការប្រឡងជាប់ និងទទួលបានលទ្ធផលល្អ ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្តថាក្រុមការងារចុះជួយស្រុកបាកាន ក៏បានតៀមរួចជាស្រេចក្នុងការផ្តល់អាហាររូបកណ៍ និងរៀបចំផ្ទះសម្រាប់ស្នាក់នៅដោយមិនគិតប្រាក់នៅក្រុងភ្នំពេញ ជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត់ផងដែរ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវមានភាពក្លាហាន កុំឱ្យអស់សង្ឃឹមចំពោះលទ្ធផលប្រឡងជាប់ធ្លាក់ ឬបានលទ្ធផលល្អមិនល្អ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ដល់យុវជន ហើយមានជម្រើសច្រើនដើម្បីបន្តអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានល្អមានគុណភាព ឆ្ពោះទៅរកអនាគត់ល្អភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ឱ្យតែមានការតាំងចិត្តកុំបោះបង់ កុំយករឿងអបាយមុខដាក់ខ្លួន ព្រោះនេះគ្រាន់តែជាដំណាកកាលដំបូង មិនប្រាកដថាអ្នកប្រឡងជាប់សុទ្ធតែមានអនាគត់ល្អ ហើយអ្នកធ្លាក់គ្មានអនាគតល្អនោះទេ ។

ឯកឧត្តមបណ្ឌិត ទី ថានី អ្នកដឹកនាំរៀបចំដំណើរកម្សាន្តនេះ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយដែលក្រុមការងារចុះជួយស្រុកាបាន បានរៀបចំដំណើរកម្សាន្តមកកាន់ខេត្តសៀមរាបជូនដល់សិស្សប្រឡងចប់បាក់ឌុប ដោយឆ្នាំនេះសិស្សជិត១០០០នាក់ត្រូវបែងចែកជា៣ក្រុម ធ្វើដំណើរមកបន្តបន្ទាប់គ្នា ចំពោះទីតាំងជូនទស្សនាមានដូចជា បារាយណ៍ទឹកថ្លា ប្រាសាទអង្គវវត្ត ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទបាយ័ន ព្រះពន្លាជល់ដំរី និងប្រាសាទជាច្រើនទៀត ហើយក៏មានរៀបចំអាហារសាមគ្គីជុំគ្នា និងផ្តិតរូបថតអនុស្សាវរីយ៍ជុំគ្នាជូនដល់សិស្សានុសិស្សដែលបានចូលរួមទាំងអស់ផងដែរ ៕ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm