អនុប្រធានទី១រដ្ឋសភា៖ រដ្ឋសភាកម្ពុជាកំពុងខិតខំពង្រីកការទូតសភាដើម្បីថែរក្សា និងលើកកម្ពស់​សន្តិភាពពិភពលោក

2024/10/30 07:03:39 pm        135

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន អនុប្រធានទី១រដ្ឋសភា បានថ្លែងថា រដ្ឋសភាកម្ពុជា បាននិងកំពុងខិតខំពង្រឹង និងពង្រីកទំនាក់ទំនងនូវការទូតសភា ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់សុខសន្តិភាពក្នុងតំបន់ និងពិភពលោក ។

នៅក្នុងជំនួបជាមួយឯកឧត្តម កាណាត់ ខេទូមីសហ្ស ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា រដ្ឋសភាកម្ពុជា​នឹងរៀបចំកិច្ចប្រជុំពេញអង្គ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយនឹងមានការអនុម័តលើធម្មនុញ្ញសន្តិភាព ដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូជាសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ ។

ឯកឧត្តម បានបន្តថា សភាកម្ពុជាបាន និងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភាអន្តរជាតិនានា សំដៅ​រួមចំណែកលើកកំពស់ ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក ។

ក្នុងនោះដែរ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានអញ្ជើញថ្នាក់ដឹកនាំ សភាកាហ្សាក់ស្ថាន ឬតំណាង ព្រមទាំងទូតប្រចាំកម្ពុជា ចូលរួមក្នុងសម័យប្រជុំដ៏មានសារៈសំខាន់នេះ និងស្នើសុំសភាកាហ្សាក់ស្ថាន គាំទ្រលើធម្មនុញ្ញសន្តិភាពនេះ ដើម្បីសន្តិភាព និងវិបុលភាព នៃប្រជាជាតិក្នុងតំបន់ និងពិភពលោក ។

ជាមួយនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានអបអរជើងហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកកាន់ខេត្តព្រះសីហនុ ដោយក្នុងរយៈពេល ៤ថ្ងៃកន្លងទៅ គឺចាប់ពីថ្ងៃទី២៥ ដល់២៩ ខែតុលា ឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវទេសចរកាហ្សាក់ស្ថានចំនួន ១៥០នាក់ ក្នុងមួយថ្ងៃ និងបន្តទៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នឹងមានការហោះហើរត្រង់យ៉ាងតិច ៣ជើង ក្នុង១សប្តាហ៍ ដែលនេះ ជាដំណឹងដ៏រីករាយ និងជាសញ្ញាដ៏ប្រសើរបំផុតចំពោះចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ ។

ដោយសារទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកំរិតនោះ ឯកឧត្តម ជាម យៀប បាន​ស្នើទៅ​កាន់កាហ្សាក់ស្ថាន តាមរយៈអង្គទូតប្រចាំកម្ពុជា បន្តជួយទាក់ទាញអ្នកវិនិយោគ​កាហ្សាក់ស្ថាន មកសិក្សាលើការនាំយកផលិផលពីកម្ពុជា មានអង្ករ និងស្វាយចន្ទីរជាដើម ទៅកាន់ ទីផ្សារកាហ្សាក់ស្ថាន ក៏ដូចជាតំបន់អាស៊ីកណ្តាលផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូតរវាងកម្ពុជា-កាហ្សាក់ស្ថាន ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ ដោយមានការទុកចិត្តគ្នា ការគាំទ្រ និងការផ្តល់ផល​ប្រយោជន៍​ដល់គ្នាទៅវិញទៅមក ដោយកាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ឯកឧត្តម បានបញ្ជាក់ថា ​កន្លងមកប្រទេសយើងទាំងពីរតែងគាំទ្រគ្នា ក្នុងកម្រិតអង្គការ​អន្តរជាតិ​ដូចជា អង្គការសហប្រជាជាតិ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តអាស៊ី វេទិកា​អាស៊ីអឺរ៉ុប និងសមាគមអាស៊ាន ផងដែរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថា កាហ្សាក់ស្ថាន នឹងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ ​និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម ដែលប្រទេសកាហ្សាក់ស្ថាន មាន​សក្តានុពល​ក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm