លោក Trump ព្រមានអំពីពន្ធគយថា អឺរ៉ុបនឹងប្រឈមជាមួយ «ផលវិបាកធ្ងន់ធ្ងរ»

2024/10/30 07:17:21 pm        164

បេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃអង្គារ (ទី២៩ ខែតុលា) បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងត្រូវ «ប្រឈមជាមួយផលវិបាកយ៉ាងធ្ងន់ធ្ងរ» ដែលមិនទិញទំនិញនាំចេញរបស់អាមេរិកឲ្យបានច្រើនគ្រប់គ្រាន់ ប្រសិនបើលោកឈ្នះការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។

អំឡុងការជួបជុំ នៅរដ្ឋប្រទាញប្រទង់ Pennsylvania បន្ទាប់ពីសន្យាអនុម័ត «ច្បាប់ពាណិជ្ជកម្មផ្ដល់ផលឲ្យគ្នាទៅវិញទៅមករបស់ Trump» លោក Trump បាននិយាយថា៖ «ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានូវអ្វីមួយ នោះគឺថា សហភាពអ៊ឺរ៉ុបស្តាប់ទៅទំនងដូចជាល្អណាស់ មានភាពទាក់ទាញណាស់ មែនទេ? ប្រទេសតូចៗដ៏ស្រស់ស្អាតទាំងឡាយ នៅអឺរ៉ុប ដែលជុំគ្នា»។

តែលោកបានបន្ថែមថា៖ «ពួកគេមិនបានទិញឡានរបស់យើងទេ។ ពួកគេមិនទិញយកផលិតផលកសិកម្មរបស់យើងទេ។ ពួកគេលក់ឡានរាប់លានគ្រឿង នៅសហរដ្ឋអាមេរិក។ មិនអាចបែបនេះបានទេ ពួកគេនឹងត្រូវប្រឈមជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរជាមិនខាន»។

គួរបញ្ជាក់ថា លោក Trump បានប្តេជ្ញាថា នឹងយកពន្ធ ១០ភាគរយលើការនាំចូលពីគ្រប់ប្រទេសទាំងអស់ និង ៦០ភាគរយលើការនាំចូលពីប្រទេសចិន។ ហើយសេដ្ឋវិទូព្រមានថា ចំណាត់ការទាំងនេះនឹងប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ នៅទូទាំងពិភពលោក ដែលទំនងជាបង្កឲ្យមានការសងសឹក និងការបង្កើនការចំណាយ។

បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានព្រមានមនុស្សរាប់ម៉ឺននាក់ដែលបានទៅជុំគ្នា ក្នុងទីក្រុងវ៉ាស៊ីនតោន នៅឯការជួបជុំដ៏ធំបំផុតរបស់លោកស្រី កាលពីថ្ងៃអង្គារថា គូប្រជែងខាងគណបក្សសាធារណរដ្ឋ គឺលោក Trump កំពុងស្វែងរកអំណាចដែលមិនមានការទទួលខុសត្រូវ ខណៈដែលការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់អ្នកទាំង២ ដណ្ដើមតំណែងប្រធានាធិបតី បានឈានចូលដល់សប្តាហ៍ចុងក្រោយហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm