
ព្រះសីហនុរ៖ សៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាយខណ្ឌរដ្ឋបាលជលផលស្តីទីកំពង់សោម លោក ឯម ភា ប្រាប់ឲ្យដឹងថា មន្រ្តីជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត ០១ក្បាល ដែលបានងាប់អណ្តែតមកទើរ នៅចំណុចឆ្នេរព្រែកត្រែងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមការសាកសួរពីប្រជាពលរដ្ឋត្រីផ្សោតនោះ បានងាប់រយៈពេលមួយអាទិត្យហើយ ដែលមានទង្ងន់ ប្រហែលជាង ១១០គីឡូក្រាម មានបណ្តោយ ១.៨០ម ទទឹង ០.៨០ម ជាប្រភេទផ្សោតច្រមុះដបចំពុះវែង (Common Bottlenose) មាននៅតំបន់កោះព្រីង ឆ្នេរខែមមុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ។
តាមការសន្និដ្ឋានត្រីផ្សោត បានងាប់ដោយសារជាប់មង របស់ប្រជានេសាទធ្វើឱ្យត្រីងាប់ ហើយមន្រ្តីជំនាញបានធ្វើការកប់។


