លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង បានដឹកនាំ ក្រុមប្រឹក្សាឃុំ មេភូមិ យុវជន បានចុះសួរសុខទុក្ខកុមារកំព្រាចំនួន១២គ្រួសរដែលរស់ជាមួយជីដូនជីតា និងបានប្រគល់ផ្ទះ១ខ្នង ស្ថិតនៅភូមិរំចេកលឹច ឃុំ ស្រុកអន្លង់វែង ដែលជាអំណោយ របស់ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្ដរមានជ័យ រួមទាំងសម្ភារៈរបស់ក្រុមការងារឃុំអន្លង់វែង មួយចំនួនបន្ថែមទៀតដើម្បីផ្តល់ជូនមាន
ផ្ទះមួយខ្នង ទទឹង០៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី និងក្មេងកំព្រាចំនួន ១២គ្រួសារ រួមមានគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីចូលរួមការចែករំលែកនូវការលំបាកផ្សេងៗផងដែរ៕






