រដ្ឋមន្ត្រីក្រសួងបរិស្ថានឡើងថ្លែងការណ៍ក្នុងសន្និសីទនៃរដ្ឋភាគី នៃកិច្ចព្រមព្រៀងអង្គការ​សហប្រជាជាតិ​ស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី

2024/10/30 09:39:45 pm        155

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឡើងថ្លែងការណ៍ស្តីពីគោលនតយោបាយបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព នៅក្នុងសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។

 

ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ តាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យ បាននូវ ចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។  

 តាមរយៈសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្នុងនាមជាសមាជិកសកម្មរបស់ CBD កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញ ហើយនឹងបន្តចូលរួមដឹកនាំសកម្មភាព និងធ្វើជាគំរូក្នុងកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈសកល ដើម្បីចូលរួមចំណែក អភិរក្សជីវៈចម្រុះ និងដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាកម្ពុជាមានផ្ទៃដីតំបន់ការពារធម្មជាតិ ជាង៤១ភាគរយ ដែលជង្រុកដ៏សំខាន់សម្រាប់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ហើយត្រូវបានចាត់ទុកជាផ្លូវការ ជាតំបន់ការពារ ដែលបំពេញតាមគោលដៅទី៣ នៃក្របខណ្ឌជីវៈចម្រុះសកល Kunming-Montreal (COP15)។

 

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាបានបោះជំហានទៅមុខនិងមានការប្តេជ្ញាពង្រីកគម្របព្រៃឈើ សំដៅរួមចំណែក សម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ តាមរយៈយុទ្ធនាការបណ្តុះនិងចែកកូនឈើយ៉ាងតិច ១លានដើម ក្នុងពេលមួយឆ្នាំ ជូនប្រជាពលរដ្ឋដាំ ក្រោមមូលបទ «ពន្លកបៃតង» ។ កិច្ចខិតខំប្រឹងប្រែងនេះ រួមបញ្ចូលការបង្កើតកន្លែងបណ្តុះកូនឈើ ការចែកចាយ កូនឈើដោយមិនគិតថ្លៃ ការចូលរួមពីសាធារណជន រួមទាំងសហគមន៍តាមមូលដ្ឋាន សង្គមស៊ីវិល ស្ត្រី និងយុវជន នៅក្នុងចលនាដាំកូនឈើ និងលើកទឹកចិត្ត ដល់ការដាំដើមឈើដើម្បីបង្កើនគម្របបៃតង នៅតាមទីសាធារណៈ ឯកជន សហគមន៍ និងទីក្រុង។ លើសពីនេះទៅទៀត កម្ពុជាបានសហការជាមួយដៃគូ បង្កើតកន្លែងបណ្តុះកូនឈើខ្នាតតំបន់ចំនួន៥ នៅទូទាំងប្រទេស។

 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបន្ថែមថា ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមដ៏អស្ចារ្យទាំងនេះទៅជាលទ្ធផលជាក់ស្តែង វាទាមទារឱ្យមានការអនុវត្តជាក់ស្ដែង និងសមស្រប ដូចជាធនធានហិរញ្ញវត្ថុការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបច្ចេកវិទ្យាទំនើបៗផងដែរ។ កត្តាទាំងនេះនឹងអនុញ្ញាតឱ្យកម្ពុជាមិនត្រឹមតែ អាចអនុវត្តបានយ៉ាងពេញលេញ នូវក្របខណ្ឌជីវៈចម្រុះសកល Kunming-Montreal ចក្ខុវិស័យឆ្នាំ២០៥០ សម្រាប់ជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចសម្រេចបាននូវគោលដៅ និងគោលនយោបាយជាតិកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាពផងដែរ។

 

«កម្ពុជាគាំទ្រពេញទំហឹងចំពោះផែនការជីវៈចម្រុះ និងអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ធានាការអនុវត្តជាក់ស្តែង។ ការបង្កើនធនធានហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការបំពេញចន្លោះប្រហោងនៃមូលនិធិសកល និងជំរុញការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ ដើម្បីអនុវត្តកម្មវិធីក្រោមអនុសញ្ញា និងពិធីសារដែលពាក់ព័ន្ធ។ កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្តល់នូវការប្តេជ្ញាចិត្តថ្នាក់ជាតិ និងកម្រិតពិភពលោក ទប់ស្កាត់ការបាត់បង់ជីវចម្រុះ និងសម្រេចបាននូវចក្ខុវិស័យ នៃការរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយធម្មជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm