ចិនលើកឡើងថា លោក Trump អាច «លែងពាក់ព័ន្ធជាមួយ» កោះតៃវ៉ាន់

2024/10/30 09:43:45 pm        169

រដ្ឋាភិបាលចិន នៅថ្ងៃពុធ (ទី៣០ ខែតុលា) នេះ បានលើកឡើងថា ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះ រូបលោកអាច «បោះបង់ចោល» កោះតៃវ៉ាន់ ដោយសារគោលនយោបាយរបស់ប្រទេសនេះ តែងតែយក «អាមេរិកជាចម្បងមុនអ្វីទាំងអស់»។

បេក្ខជនរបស់បក្សសាធារណរដ្ឋ លោក Trump ដែលកំពុងមានការប្រកួតប្រជែងយ៉ាងតានតឹង នៅក្នុងការបោះឆ្នោត ទល់នឹងអនុប្រធានាធិបតី លោកស្រី Kamala Harris របស់បក្សប្រជាធិបតេយ្យ បានធ្វើអត្ថាធិប្បាយជាច្រើនដង នៅលើផ្លូវនៃការធ្វើយុទ្ធនាការរបស់លោក ដោយនិយាយថា កោះតៃវ៉ាន់ដែលត្រូវបានទាមទារដោយចិន គួរតែចំណាយដើម្បីទទួលបានការការពារ ហើយចោទប្រកាន់កោះនេះថា បានលួចអាជីវកម្មបន្ទះអេឡិចត្រូនិករបស់អាមេរិក។

នៅពេលត្រូវបាបនសួរអំពីការលើកឡើងរបស់លោក Trump កាលពីដើមខែតុលា ដែលបាននិយាយថា លោកនឹងដំឡើងពន្ធបន្ថែមលើប្រទេសចិន ប្រសិនបើចិនត្រូវ «ចូលទៅក្រសោបកោះតៃវ៉ាន់» និងការកត់សម្គាល់ ដែលថា កោះតៃវ៉ាន់ត្រូវចំណាយលើការការពារ អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ចិន បាននិយាយថា អ្នកស្រុកកោះតៃវ៉ាន់យល់ដឹងយ៉ាងច្បាស់លាស់ អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានចងដោយច្បាប់ ក្នុងការផ្តល់ឲ្យកោះតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន ទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការណាមួយ រវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិក៏ដោយ។

តែយ៉ាងណាក្ដី នៅក្នុងបទសម្ភាសន៍ជាផតឃែស្ថ កាលពីចុងសប្តាហ៍ ក្នុងកម្មវិធី «The Joe Rogan Experience» លោក Trump បានបញ្ជាក់ជាថ្មីម្តងទៀតនូវការអះអាងរបស់លោក អំពីកោះតៃវ៉ាន់ ដែលថា «លួចយក» អាជីវកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិក ហើយត្រូវចំណាយ ដើម្បីទទួលបានការការពារ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm