កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម​បន្តចុះបង្រ្កាបបទល្មើសជលផល​តាមដងព្រែក​ក្នុងឃុំស្តៅ​ ស្រុកកងមាស​

2024/10/30 09:51:09 pm        134

កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម​បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាប​បទល្មើស​ជលផល បានចំនួនបីទីតាំងតាមដងព្រែក​ស្ថិតក្នុងឃុំស្តៅ​ ស្រុកកងមាស​ ខេត្តកំពង់ចាម​។

ដោយមានបទបញ្ជាពី​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឲ្យមន្ត្រីជំនាញ​ជល​ផល​កំពង់ចាម​ បន្តចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅតាមដងព្រែក​ជាបន្តបន្ទាប់​។ ជាក់​ស្ដែង​ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយ​ លោក​ លី​ ស្រ៊ី​ នាយខណ្ឌស្តីទីជលផលកំពង់ចាម​ បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើស​ជលផល បានចំនួនបីករណី។ ជាលទ្ធផល​ ក្រុមការងារ​ បានបំផ្លាញ់ចោលនូវ​ ឧបករណ៍ដាយចាប់ត្រីធំៗ​ ចំនួន៤មាត់ក្នុងដងព្រែក​ ក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកកងមាស។

 

គូសបញ្ជាក់ផងដែរថា​ ជាលទ្ធផល​បង្ក្រាបបទល្មេីស​ និងការទប់ស្កាត់​បទល្មើស​នេសាទនៅរដូវបិទនេសាទឆ្នាំ២០២៤នេះ​ ខណ្ឌជលផលកំពង់ចាម​ បានសហការជាមួយកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន​ ដោយមានការសម្របសម្រួល​ពីព្រះរាជអាជ្ញានោះ​ បានចំនួន១១៨ករណីក្នុងនោះដែរ៖​ មន្ត្រី​ជំនាញ​បានបំផ្លាញ់ចោលវត្ថុតាង​មានឧបករណ៍ខុសច្បាប់បានចំនួន១១៣ករណី​ និងបានចាក់ប្រលែងកូនត្រីចម្រុះចំនួន៣១៥៨គីឡូក្រាម​ និងដោយឡែកមន្ត្រីជំនាញបានបញ្ជូនវត្ថុតាងបទល្មើសច្បាប់នេសាទទៅតុលាការ៥ករណី​ ក្នុងនោះឃាត់រថយន្តបាន២គ្រឿង​ រ៉ម៉ក់ម៉ូតូ​មួយគ្រឿង​ និងឃាត់ខ្លួនមនុស្សបានម្នាក់​បញ្ជូនទៅតុលាការផងដែរ៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm