និយ័តករបរធនបាលកិច្ច បានផ្តល់សេវាក្នុងវិស័យបរធនមានទឹកប្រាក់សរុប ១ ៦៥២ លានដុល្លារ

2024/10/30 10:26:52 pm        744

គិតត្រឹមចុងខែ កញ្ញា ឆ្នាំ២០២៤, និយ័តករបរធនបាលកិច្ច បានផ្តល់សេវា​ក្នុង​វិស័យ​បរធន​បាល​កិច្ច និងចុះបញ្ជី មានចំនួនជាង ១ ពាន់ករណី គិតជាទឹកប្រាក់មានទំហំបរធនសរុបប្រមាណជា ១ ៦៥២ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបរធនបាលចំនួន ១៣ បានទទួលអាជ្ញាបណ្ណ និង​ទទួលបានការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ន.ប.ធ. លើក​ឡើង​នៅ​ក្នុង​វេទិកា​បរធន​បាល​កិច្ចឆ្នាំ២០២៤ ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាល​បង្កើត​ទំនុក​ចិត្ត”​នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះថា លទ្ធផលនៅក្នុង រយៈពេលជាង ៣ ឆ្នាំនេះ ក្រោមការ​ដឹក​នាំ​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវា​ហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. សមិទ្ធផល​ជាច្រើន​បាន​លេច​ជារូបរាង​ឡើង​ជា​បន្ត​បន្ទាប់​រួមមាន៖ បទដ្ឋានគតិយុត្តគន្លឹះ សំខាន់ៗសម្រាប់និយ័តកម្មគ្រប់គ្រង, ការត្រួតពិនិត្យ​ការ​ចុះ​បញ្ជី​បរធនបាលកិច្ច, ប្រតិបត្តិការប្រតិបត្តិករបរធនបាលកិច្ច និងការរៀបចំ និងការប្រព្រឹត្ត​ទៅ​របស់​បរធនបាលកិច្ច, ដោយក្នុងនោះធនាគារចំនួន ២១ បានទទួលអាជ្ញាបណ្ណ និងការ​អនុញ្ញាត​ពី ន.ប.ធ. ជា ប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services)។

ឯកឧត្តម គូសបញ្ជាក់ថា ចំណែកបរធនបាលរូបវន្តបុគ្គលចំនួន ៦៨ រូប ដែល​បាន​ទទួល​អាជ្ញា​បណ្ណ​ពី ន.ប.ធ. ដោយ ៣៥ រូប ជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង ៣៣ រូប ជាបរធនបាល​រូប​វន្ត​បុគ្គល នៃក្រុមហ៊ុនបរធនបាល ខណៈក្រុមហ៊ុនវាយតម្លៃចំនួន ១៦ ទទួលបាន​ការ​ទទួល​ស្គាល់​ពី ន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្នុងនោះក្រុម​ហ៊ុន​ផ្តល់​សេវា​សវនកម្ម​ចំនួន ១៥ ផ្សេងៗ ក៏ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវា​សវន​កម្ម​ក្នុង​វិស័យ​បរធនបាលកិច្ច។

 ឯកឧត្តម សុខ ដារ៉ា បន្ថែមថា សម្រាប់វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៤ នេះ ការរៀបចំ​គឺ​ផ្តោត​ជា​សំ​ខាន់ទៅលើបទបង្ហាញ និងកិច្ចពិភាក្សាអំពីកាលានុវត្តភាព និងគុណ​ប្រយោជន៍​នៃ​កា​រ​ប្រើ​ប្រាស់​យន្តការបរធនបាលកិច្ច, បរធនបាលកិច្ចគ្រួសារសម្រាប់ការ រៀបចំផែនការតជំនាន់ និង​បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបរធនបាលកិច្ច, ការបង្កើត និងដាក់ឱ្យ​ដំណើរ​ការ​វិស័យ​បរធន​បាល​កិច្ច​នៅកម្ពុជា ក៏ដូចជានិយ័តករបរធនបាលកិច្ច ត្រូវបានឆ្លងកាត់នូវការរៀបចំ និង​ការ​គិតគូរ​យ៉ាង​ល្អិតល្អន់ ប្រកបដោយវិចារណកម្ម ច្បាស់ លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងផ្អែកលើផែនទីបង្ហាញផ្លូវនៃ “យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០”ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា “យុទ្ធសា​ស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm