បេសកជន UN៖ មីយ៉ាន់ម៉ាស្ថិតក្នុងវិបត្តិ ដោយជម្លោះកើនឡើង ហើយបណ្តាញឧក្រិដ្ឋកម្ម «គ្រប់គ្រងលែងបាន»

2024/10/30 10:38:14 pm        656

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំសហភាពមីយ៉ាន់ម៉ា បានព្រមានថា ប្រទេសអាស៊ីអាគ្នេយ៍នេះ កំពុងស្ថិតក្នុងវិបត្តិ ដោយជម្លោះកាន់តែរីកធំឡើងៗ បណ្តាញឧក្រិដ្ឋកម្ម «មិនអាចគ្រប់គ្រងបាន» ហើយការរងទុក្ខវេទនារបស់ប្រជាជនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរទៅៗដែលមិនធ្លាប់មានពីមុនមក។

នៅក្នុងរបាយការណ៍ដំបូងរបស់លោកស្រី ចាប់តាំងពីត្រូវបានតែងតាំងដោយអគ្គលេខាធិការ លោក Antonio Guterres កាលពីខែមេសា លោកស្រី Julie Bishop បានប្រាប់គណៈកម្មាធិការសិទ្ធិមនុស្សរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (ទី២៩ ខែតុលា) ថា៖ «ក្រុមពាក់ព័ន្ធទាំងឡាយ នៅមីយ៉ាន់ម៉ា ត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យហួសពីចិត្តគំនិតយកឈ្នះយកចាញ់ នាពេលបច្ចុប្បន្ននេះ»។

គួររំលឹកថា កងទ័ពក្នុងប្រទេសមីយ៉ាន់ម៉ា បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ និងបានបង្ក្រាបការតវ៉ាអហិង្សាគ្រប់ទីកន្លែងដែលប្រឹងប្រែង ដើម្បីឲ្យមានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឡើងវិញ រហូតបង្កើតបានជាជម្លោះ ដែលនាំទៅរកការកើនឡើងនូវអំពើហិង្សា និងវិបត្តិមនុស្សធម៌ដល់សព្វថ្ងៃនេះ។

ក្នុងឆ្នាំកន្លងទៅ កងជីវពលប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធពលចំនួន ៣ក្រុម បានវាយដណ្ដើមគ្រប់គ្រងដែនដី ដោយធ្វើឲ្យរបបយោធាដែលកំពុងកាន់អំណាចរបស់រដ្ឋាភិបាល ពិបាកទប់ទល់នៅក្នុងការប្រយុទ្ធ ដែលបានបង្ខំឲ្យជនស៊ីវិលរាប់សែននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ យោងតាម UN បានឲ្យដឹងថា ប្រជាជនចំនួន ៣លាននាក់ បានផ្លាស់ទីលំនៅ នៅទូទាំងសហភាពមីយ៉ាន់ម៉ា ហើយប្រមាណជា ១៨,៦លាននាក់ ត្រូវការជំនួយមនុស្សធម៌។

លោកស្រី Bishop បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សា ដោយសង្កត់ធ្ងន់ថា «អាចមានការវិវត្តន៍តិចតួច ក្នុងការដោះស្រាយតម្រូវការរបស់ប្រជាជន ខណៈជម្លោះប្រដាប់អាវុធបន្តមាននៅទូទាំងប្រទេស»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm