សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្ដេជ្ញាចិត្តក្នុងការជំរុញ និងអនុវត្តគ្រប់សកម្មភាព និងគោលដៅ SDGs

2024/10/30 10:52:04 pm        681

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តក្នុងការជំរុញ និងអនុវត្តគ្រប់សកម្មភាព របស់គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។

តាមរយៈវីដេអូ ចូលរួមយុទ្ធនាការ «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» (Together Action for SDGs) នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សម្ដេចមានសេចក្ដីសោមនស្សរីករាយ ដែលបាន​ចូលរួមជាមួយ​អង្គការ​សហ​ប្រជាជាតិប្រចាំកម្ពុជា និងក្រុមហ៊ុន អ៊ីអន ម៉ល នៅកម្ពុជា ក្នុងការចូលរួមយុទ្ធនាការនេះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជាប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងការអនុវត្ត​គ្រប់​សកម្មភាព និងគោលដៅ SDGs ទាំង ១៨ របស់កម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រ និង​វិសមភាព ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹងគុណភាពអប់រំ និងការ​គាំពារ​បរិស្ថាន។

សម្ដេចធិបតីបញ្ជាក់ថា SDGs គឺជាគោលដៅអភិវឌ្ឍដ៏មុតស្រួចរបស់កម្ពុជា ហើយកម្ពុជានឹង​សម្រេច​មហិច្ឆិតា​នេះ ជាមួយនឹងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី គាំទ្រចំពោះគំនិតផ្គួចផ្ដើម ក្នុងការរៀបចំកម្មវិធីដ៏សំខាន់នេះ។ សម្ដេច​ធិបតី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមក្នុងកម្មវិធី «តោះចូលរួម​សកម្មភាព​ដើម្បី អេស ឌី ជី» (Together Action for SDGs) នេះឱ្យបានច្រើនកុះករ។

សូមជម្រាបថា ប្រទេសកម្ពុជាបានប្រកាន់យករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ ការលុបបំបាត់ភាពក្រីក្រគ្រប់ទម្រង់ និងគ្រប់ទំហំ គឺជាចំណុចស្នូលនៃរបៀបវារៈឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយមេដឹកនាំពិភពលោកចំនួន ១៩៣ នៅក្នុងកិច្ចប្រជុំកំពូលនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ របៀបវារៈដែលមាន ១៧ គោលដៅ និង ១៦៩ ចំណុចដៅបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦។ អង្គការសហប្រជាជាតិនៅកម្ពុជានៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្លែងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទៅជាការអនុវត្តក្នុងស្រុក ខណៈដែលប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងធ្វើមូលដ្ឋានីយកម្មនូវគោលដៅទាំង ១៧ ជាមួយនឹងការបន្ថែមគោលដៅមួយលើសកម្មភាពមីន ក្នុងបរិបទនៃចក្ខុវិស័យជាតិ យុទ្ធសាស្ត្រ និងផែនការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ គិតគូរអំពីដំណើរការរួមបញ្ចូលជាមួយនឹងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់រួមទាំងសហគមន៍ និងក្រុមសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការអំពាវនាវឱ្យធ្វើសកម្មភាពជាសាកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុរបស់ផែនដី ហើយធានាថាមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានសន្តិភាព និងវិបុលភាព៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm