ប៉េរូស្វែងរកដៃគូអន្តរជាតិសម្រាប់គម្រោងផ្លូវរថភ្លើងតំបន់ឆ្នេរតម្លៃ ១០ពាន់លានដុល្លារ

2024/10/30 11:13:02 pm        32

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនប៉េរូលោក Raul Perez និយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកនឹងស្វែងរកភាពជាដៃគូជាមួយរដ្ឋាភិបាលបរទេស ដើម្បីកសាងផ្លូវរថភ្លើងតម្លៃ ១០ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ធំផ្តោតសំខាន់លើកំពង់ផែ Chancay ដែលគ្រោងនឹងសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។

លោក Perez និយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Chancaស្ថិតតាមតំបន់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកស្ថិតភាគកណ្តាលប្រទេសប៉េរូថា គម្រោងនេះ ជាប់ពាក់ព័ន្ធនឹងការសាងសង់ផ្លូវរថភ្លើង ២ខ្សែ ដែល ១ខ្សែតភ្ជាប់តំបន់ភាគខាងត្បូងរដ្ឋធានី Lima ទៅកាន់ទីក្រុង Ica និង ១ខ្សែទៀត តភ្ជាប់ទៅកាន់ទីក្រុង Barranca នៅភាគខាងជើង ។

រដ្ឋាភិបាលប៉េរូ គ្រោងនឹងដាក់ជូនការងារនេះដល់ក្រុមមន្រ្តីមកពីប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង និងជប៉ុន ពេលដែលក្រុមតំណាងជួបជុំគ្នានៅទីក្រុង Limaនាខែក្រោយ សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ។

កំពង់ផែ Chancay ដែលក្រុមអាជ្ញាធរសង្ឃឹមថា នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអាមេរិកខាងត្បូង-អាស៊ីនោះ នឹងសម្ពោធន៍ដាក់ឲ្យប្រើប្រាស់នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ហើយភ្លាមៗនោះ វានឹងចាប់ផ្តើមដឹកជញ្ជូនកុងតឺន័រទៅកាន់ទីក្រុងសៀងហៃ របស់ប្រទេសចិន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm