អង្គការដៃគូ សន្យាបន្តសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យទទួលបានលទ្ធផលល្អ

2024/10/30 04:29:46 pm        524

អង្គការដៃគូ បានសន្យាបន្តសហការ ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យទទួលបានលទ្ធផលល្អ តាមរយៈការអនុវត្តនូវសកម្មភាព និងយុទ្ធនាការផ្សេងៗ ឲ្យបានញឹកញាប់ និងទៀងទាត់ ។

នៅក្នុងពិធីចុះអនុស្សារណយោគយល់គ្នា ដើម្បីបន្តកិច្ចសហកាជាមួយ គ.ជ.ប.ជ រយៈ ពេល៥ឆ្នាំ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក សំលៀង សីលា នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) បានលើកឡើងថា នាពេលកន្លងមក ក្នុងការ សហប្រតិបត្តិជាមួយមន្ត្រីជំនាញ អង្គការបានអនុវត្តលើការងារមួយចំនួន ដែលមានការរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធ ពិសេសក្រសួងអប់រំ យុវជន និងកីឡា ហើយក្រៅពីនោះបានបណ្ដុះបណ្ដាលផ្នែកច្បាប់ដល់គ្រូបង្គោល ក្នុងនោះមានមន្ត្រី នគរបាលជាតិជាដើម ។

លោកបានបន្តថា ជាមួយនឹងបានសហការគាំទ្រនេះ ក៏បាន ធ្វើការស៊ើបអង្កេតការកេង ប្រវញ្ចលើកុមារ ដែលក្នុងនោះក៏មានផ្ដល់សេវាជួយជនរងគ្រោះ ការផ្ដល់សេវាសង្គម ការផ្ដល់ សេវាផ្នែកច្បាប់ និងកិច្ចការពិគ្រោះយោបល់ជាមួយជនរងគ្រោះផងដែរ ។

លោក សំលៀង សីលា បានបន្ថែមថា សម្រាប់កិច្ចសហប្រតិបត្តិបន្ត ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ គឺត្រូវអនុវត្តន៍នូវគម្រោងចំនួន៣ ក្នុងនោះទី១. កម្មវិធីជំនួយ និងគាំទ្រដល់ជន រងគ្រោះ មានការជួយកំណត់អត្តសញ្ញាណ ការបញ្ជូនកុមាររងគ្រោះទៅរកសេវាសមស្រប, ទី ២. ការបន្តបណ្ដុះបណ្ដាល ការសហការជាមួយអគ្គស្ននការដ្ឋាននគរបាលជាតិ មានការស៊ើប អង្កេត ការជួយជនរងគ្រោះ និងទី៣. ការបញ្ចូលសហគមន៍ផ្នែកឧស្សាហកម្ម និងប្រព័ន្ធផ្សព្វ ផ្សាយ ដែលជាការបង្ការដ៏ធំ ។

នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ ប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ មានប្រសាសន៍ថា បញ្ហាអំពើជួញដូរមនុស្ស នៅតែជាក្ដីកង្វល់ និងការព្រួយបារម្ភ របស់ពិភពលោក ខណៈដែលបច្ចេកវិទ្យាបច្ចេកបច្ចុប្បន្នកាន់តែមានភាព ទំនើប ដូចនេះជនរងគ្រោះភាគច្រើន ក្នុងអំពើជួញដូរមនុស្ស គឺជាយុវវ័យ ចូលចិត្តលេង បណ្ដាញសង្គម ។

លោកជំទាវ បានបន្តថា ជាការពិតណាស់ កិច្ចការប្រយុទប្រឆាំងអំពើជួញដូរមនុស្ស គឺ ពិតជាត្រូវការកិច្ចសហការពីគ្រប់ភាគីទាំងអស់ ព្រោះថាជនល្មើសមានល្បិចកិច្ចកលច្រើន ក្នុង ការអូសទាញ និងបោសបញ្ឆោតជនរងគ្រោះ ឲ្យធ្លាក់ក្នុងការលួងលោមរបស់ពួកគេ ដោយ ករណីខ្លះ គឺកើតឡើងឆ្លងដែនប្រទេស ឆ្លងទ្វីបក៏មានផងដែរ ។

ជាមួយនេះ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងអំណរគុណអង្គការដៃគូទាំងអស់ដែលបន្ត ចូលរួម ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងកិច្ចការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សនេះ ជាមួយនឹងការប្ដេជ្ញាធ្វើឲ្យកាន់តែទទួលលទ្ធផលល្អ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក
2025/04/25 08:34:52 pm        1
លោកជំទាវពុំចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាទទួលថវិកាអបអរទិវា៨ឧសភាពីសប្បុរសជន
2025/04/25 07:56:19 pm        1
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា
2025/04/25 07:19:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍

2025/04/25 08:55:47 pm
​ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm
​រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក
2025/04/25 08:34:52 pm
​អ៊ុយក្រែនប្រាប់ថា ជំហររបស់ខ្លួនត្រូវបានបញ្ជាក់ឡើងវិញ ក្នុងកិច្ចពិភាក្សាក្រុងឡុងដ្រ៍
2025/04/25 08:12:43 pm
​រុស្ស៊ីសម្លាប់មនុស្ស ៥នាក់នៅអ៊ុយក្រែន ពេលប្រេសិតពិសេសអាមេរិកទៅដល់ទីក្រុងម៉ូស្គូ
2025/04/25 08:08:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am