ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayip Erdogan) បានសន្យាកាលពីថ្ងៃអង្គារថា ទួរគីនឹងបន្តប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងក្រុមឧទ្ទាមឃើដ ដើម្បី«បញ្ចប់»ការគំរាមកំហែងរបស់ពួកគេ។
លោក អឺដូហ្កាន់ បាននិយាយថា៖«យើងកំពុងរារាំងភេរវករដែលរស់នៅតាមព្រំដែនរបស់យើង មិនឲ្យដកដង្ហើមបានទេ»។ លោកប្រធានាធិបតី បានបញ្ជាក់ ខណៈដែលលោកបានលើកឡើងពីប្រតិបត្តិការដែលកំពុងបន្ត ថា៖«រហូតដល់ការបង្កើតប្រទេស និងតំបន់មួយដែលគ្មានការភ័យខ្លាច យើងនឹងបន្តការប្រយុទ្ធនេះ ក្នុងទម្រង់ជាច្រើន»។
គណបក្សពលករឃើដ (PKK) បានអះអាងថា ខ្លួននៅពីក្រោយការវាយប្រហារកាលពីសប្តាហ៍មុនលើទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនការពាររដ្ឋរបស់ប្រទេសទួរគី នៅក្នុងទីក្រុងអង់ការ៉ា ដែលបានបណ្តាលឲ្យ មនុស្ស ៥នាក់ ស្លាប់ និង ២២នាក់ រងរបួស។
លោក អឺដូហ្កាន់ បានបន្តនៅក្នុងសុន្ទរកថា ដើម្បីប្រារព្ធខួបលើកទី១០១របស់សាធារណរដ្ឋទួរគីថា៖«កន្លែងដែលយើងរកឃើញការគំរាមកំហែងដល់ប្រទេសរបស់យើង ទាំងក្នុងនិងក្រៅព្រំដែនរបស់យើង គ្មាននរណាម្នាក់ អាចរារាំងយើងពីការបញ្ឈប់វាបានទេ និង«បញ្ចប់អំពើភេរវកម្ម» ឲ្យបានទាំងស្រុង។