លោក Alexander Litvinenko លេខានៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយថា អាជ្ញាធរអ៊ុយក្រែន គ្រោងនឹងកេណ្ឌពលរដ្ឋបន្ថែមចំនួន ១៦០.000នាក់ ឲ្យចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធ។
សមាជិកសភាអ៊ុយក្រែនលោក Alexey Goncharenko បានដកស្រង់សម្តីលោក Litvinenko ថា៖«សរុបមក ប្រជាពលរដ្ឋ ១,០៥លាននាក់ ត្រូវបានជ្រើសរើសចូលក្នុងកងកម្លាំងការពារ។ យើងមានគោលជ្រើសរើសពលរដ្ឋចំនួន ១៦០.000នាក់ បន្ថែមទៀត ដែលនឹងអនុញ្ញាតឲ្យយើង ផ្តល់កម្លាំងដល់អង្គភាពយោធាដែលមានបុគ្គលិក រហូតដល់ ៨៥%»។
ការកេណ្ឌទ័ពទូទៅ ត្រូវបានប្រកាសនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយត្រូវបានបន្តជាច្រើនដង ចាប់តាំងពីពេលនោះមក។ អាជ្ញាធរ បានចាត់វិធានការយ៉ាងទូលំទូលាយ ដើម្បីការពារបុរសដែលមានអាយុគ្រប់ចូលធ្វើទាហាន មិនឲ្យគេចពីការបម្រើយោធា។
ជាទូទៅ បុរសដែលអាយុគ្រប់ចូលធ្វើទាហាន ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ដោយមានករណីលើកលែងតិចតួច។ អ្នកដែលកំពុងស្វែងរកការពន្យាពេល ត្រូវបង្ហាញសំណុំឯកសារដែលបញ្ជាក់ពីសិទ្ធិទទួលបានការអនុញ្ញាតរបស់ពួកគេ។