អគ្គសេនាធិការនៃកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បានព្រមានអ៊ីរ៉ង់អំពីការវាយប្រហារដ៏មានសក្តានុពលលើគោលដៅដែលខ្លួនមិនទាន់បានវាយប្រហារ ហើយជាមួយនឹងសមត្ថភាពដែលខ្លួនមិនទាន់បានប្រើប្រាស់ ប្រសិនបើទីក្រុងតេអេរ៉ង់ បើកការវាយប្រហារដោយមីស៊ីលមួយផ្សេងទៀតទៅលើអ៊ីស្រា អែល។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានដកស្រង់សម្តីរបស់លោក ខណៈពេលដែលកំពុងទស្សនកិច្ចនៅមូលដ្ឋានអាកាស Ramon ថា ប្រសិនបើអ៊ីរ៉ង់មានកំហុសក្នុងការបាញ់មីស៊ីលមួយទៀត ទៅលើអ៊ីស្រាអែល យើងនឹងដឹងម្តងទៀតពីរបៀប ដើម្បីទៅដល់ប្រទេសអ៊ីរ៉ង់ ជាមួយនឹងសមត្ថភាពដែលយើងមិនបានប្រើប្រាស់ នៅពេលនេះ ហើយវាយប្រហារយ៉ាងខ្លាំងក្លាទៅលើសមត្ថភាព និងទីតាំងរបស់ពួកគេ ដែលយើងកំណត់»។
យោងតាមលោក Halevi បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានពន្យារពេលការវាយប្រហារលើគោលដៅមួយចំនួន ក្នុងប្រទេសអ៊ីរ៉ង់ «សម្រាប់ហេតុផលសាមញ្ញបំផុត ពីព្រោះយើងប្រហែលជាត្រូវបានតម្រូវឲ្យធ្វើបែបនេះម្តងទៀត»។
លោកបានបន្ថែមថា៖«យើងត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ នៅគ្រប់ផ្នែកទាំងអស់។ យើងកំពុងប្រតិបត្តិការនៅក្នុងប្រទេសលីបង់ នៅតំបន់ហ្កាហ្សា ដោយប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងតំបន់ Judea និង Samaria និងនៅសមរភូមិដែលនៅឆ្ងាយមួយចំនួនទៀត។