រដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា កងកម្លាំងរុស្ស៊ី បាននាំមនុស្ស ១៨នាក់ ទៅកាន់កន្លែងសុវត្ថិភាពពីតំបន់ព្រំដែនក្នុងតំបន់ឃើស ( Kursk) កាលពីថ្ងៃអង្គារ។
រដ្ឋាភិបាលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អង្គភាពនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានរំដោះអ្នកស្រុកចំនួន ១៨នាក់ ចេញពីតំបន់ព្រំដែននេះ»។
យោងតាមមន្ត្រី បានឲ្យដឹងថា មនុស្ស ៥នាក់ ត្រូវបានជម្លៀសចេញពីស្រុក Sudzha ១០នាក់មកពីស្រុក Glushkovsky ២នាក់មកពីស្រុក Korenevsky និងម្នាក់ទៀតមកពីស្រុក Bolshesoldatsky។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«ឥឡូវនេះ ប្រជាជនមានសុវត្ថិភាព។ ពួកគេកំពុងទទួលបានជំនួយចាំបាច់»។
កងកម្លាំងអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំមួយលើតំបន់ឃើស កាលពីថ្ងៃទី ៦ ខែសីហា។ រដ្ឋាភិបាល បានប្រកាសភាពអាសន្នកម្រិតសហព័ន្ធនៅទីនោះ ហើយបានចាប់ផ្តើមជម្លៀសប្រជាជន ទៅកាន់តំបន់ដែលមានសុវត្ថិភាព។ យោងតាមក្រសួងការពារជាតិរុស្ស៊ី អ៊ុយក្រែន បានបាត់បង់ទាហានជាង ២៧.៩០០ នាក់ និងរថក្រោះ ១៧៩ គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នា នៅក្នុងតំបន់ឃើស ។ ប្រតិបត្តិការដើម្បីបំផ្លាញរចនាសម្ព័ន្ធរបស់អ៊ុយក្រែន នៅតែបន្ត។