អ្នកការទូត៖ អាមេរិកមិនបានជូនដំណឹងដល់ស្ថានទូតអំពីការឃាត់ខ្លួនអ្នកយកព័ត៌មានរុស្ស៊ី នៅអាកាសយានដ្ឋាន

2024/10/31 12:31:53 am        48

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា អាជ្ញាធរសហរដ្ឋអាមេរិកមិនបានជូនដំណឹងដល់ស្ថានទូតរុស្ស៊ី ក្នុងទីក្រុងវ៉ាស៊ីនតោន អំពីការឃាត់ខ្លួនអ្នកសារព័ត៌មានរុស្ស៊ីនៅអាកាសយានដ្ឋាន ដែលបានមកដល់ ដើម្បីយកព័ត៌មានពីការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ។

យោងតាមអ្នកស្រី Zakharova បានឲ្យដឹងថា កាលពីព្រឹកព្រលឹមថ្ងៃទី ២៩ ខែតុលា (ម៉ោងនៅសហរដ្ឋអាមេរិក) អ្នកយកព័ត៌មានរុស្ស៊ីមកពីកាសែត Izvestia បានទៅដល់សហរដ្ឋអាមេរិក ដើម្បីរាយការណ៍អំពីការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ «ពួកគេមិនបានមកដល់ដោយលាក់លៀមទេ ពួកគេបានធ្វើដំណើរទៅទីនោះ ដោយមានឯកសារត្រឹមត្រូវ។ ពួកគេបានបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងរបស់ពួកគេ ដើម្បីធ្វើការជាអ្នករាយការណ៍ព័ត៌មានអំពីការបោះឆ្នោត និងបានបំពេញនីតិវិធីចាំបាច់ទាំង  អស់។ ពួកគេទទួលបានទិដ្ឋាការ លិខតអនុញ្ញាត និងមានឯកសារចាំបាច់ទាំងអស់។ 

 

អ្នកការទូត បានបញ្ជាក់ថា៖«នៅពេលមកដល់ ពួកគេត្រូវបានឃុំខ្លួនភ្លាមៗ និងសាកសួរជាច្រើនម៉ោង។ ក្រោយមក ប្រតិបត្តិករ ត្រូវបានបដិសេធមិនឲ្យចូលសហរដ្ឋអាមេរិក ទិដ្ឋាការរបស់គាត់ ត្រូវបានលុបចោលសម្រាប់ហេតុផលរដ្ឋបាលដែលមិនបានបញ្ជាក់ច្បាស់លាស់។ ហេតុផលនៃចំណាត់ការនេះ គឺមិនច្បាស់លាស់»។

អ្នកស្រី បានបន្ថែមថា៖«លើសពីនេះទៅទៀត ក្នុងអំឡុងពេលនៃសកម្មភាពបំពាននេះ រដ្ឋបាលសហរដ្ឋអាមេរិក បានខកខានមិនបានជូនដំណឹងដល់អ្នកការទូតរុស្ស៊ី នៅស្ថានទូតក្នុងទីក្រុងវ៉ាស៊ីនតោន អំពីការឃុំឃាំងពលរដ្ឋទាំងនេះ»។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖«ជាលទ្ធផល សហការីរបស់យើង មិនត្រូវបានជូនដំណឹង និងមិនអាចជួយអ្នកសារព័ត៌មានរបស់យើងបានទេ ដោយសារពួកគេ មិនបានដឹងអំពីស្ថានភាពនេះ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm