ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ បានប្រារព្វព្រះរាជពិធីឧទ្ធិសព្រះមហាកុសលគម្រប់ខួប៩ឆ្នាំ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះពិធីបុណ្យ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្រោមព្រះអធិបតីភាព ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ព្រះបុត្រី ជាព្រះតំណាង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ព្រមទាំងឯកឧត្តម លោកជំទាវ សហជីវិន សហជីវិនី ជាថ្នាក់ដឹកនានានៃគណបក្សផងដែរ។






