ចលនានេះ បាននិយាយថា យុទ្ធជននៃក្រុមតស៊ូឥស្លាមនៅក្នុងចលនាអ៊ីរ៉ាក់ បានវាយប្រហារ «គោលដៅសំខាន់» នៅក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងយានដ្រូន។
ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ថ្ងៃនេះ នៅថ្ងៃពុធ ទី៣០ ខែតុលា ក្រុមយុទ្ធជននៃចលនាតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បានវាយប្រហារដោយយានដ្រូន ដែលជាគោលដៅសំខាន់មួយ នៅភាគខាងជើងនៃទឹកដី[ប៉ាឡេស្ទីន] ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ ក្រុមសកម្មប្រយុទ្ធ បាននិយាយថា៖«ចលនានេះ បញ្ជាក់ថា ប្រតិបត្តិការដែលមានគោលបំណងបំផ្លាញទីតាំងរ៉ឹងមាំរបស់សត្រូវ នឹងកាន់តែខ្លាំងឡើង»។
ក្រុម Shia នៅប្រទេសអ៊ីរ៉ាក់ កាន់តែសកម្ម បន្ទាប់ពីភាពតានតឹងបានកើនឡើងនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ បន្ទាប់មក ក្រុមសកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៥ឥនាក់។ ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កា ហ្សាដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន២,៣ លាននាក់ មុនពេលមានវិបត្តិ ដោយបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា ក៏ដូចជាផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី មុនពេលចាប់ផ្តើមប្រតិបត្តិការជើងគោក នៅក្នុងដែនដីប៉ាឡេស្ទីន។

