ក្រសួងប្រៃសណីយ៍ តុលាការកំពូល និងមហាអយ្យការអមបាននិងកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល

2024/10/31 01:19:27 am        125

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រគល់កុំព្យូទ័រជាង ១០០គ្រឿងជូនតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថល។

​នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីប្រគល់-ទទួលកំព្យូទ័រចំនួន ១១៦គ្រឿង និងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថលលើជំនាញសន្តិសុខសាយប័រ និងអក្ខរកម្មទិន្ឋន័យ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងឯកឧត្ដម ជីវ កេង ប្រធានតុលាការកំពូល។

តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្ដីពី «កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត» កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយតាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលទទួលបាននូវវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលជាផ្លែផ្កា មានជាអាទិ៍

1. ការបញ្ចប់ជាស្ថាពរនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។ 2. ការបណ្ដុះបណ្ដាលលើជំនាញឌីជីថលចំនួន ២វគ្គ គឺវគ្គសន្តិសុខសាយប័រ និងវគ្គអក្ខរកម្មឌីជីថលជូនដល់អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការកំពូល និងមហាអយ្យការ សរុបចំនួន១១២នាក់ ដែលទទួលបាននូវវិញ្ញាបនបត្រនាពេលឱកាសនេះផងដែរ។  

3. ការបញ្ចប់កិច្ចពិភាក្សាបច្ចេកទេសលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។ 4. ការទទួលបាននូវកុំព្យូទ័រចំនួន ១១៦គ្រឿង Domain Controller សម្រាប់គ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់ Server ជំនាន់ថ្មីសម្រាប់គ្រប់គ្រងសំណុំរឿង Server សម្រាប់គ្រប់គ្រងការព្រីន និងការស្គែនឯកសារ ម៉ាស៊ីនព្រីន និងស្គែន ព្រមទាំងការ Hosting វេបសាយរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និង អាជ្ញាបណ្ណ Office 365។

តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បាននិងកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកែប្រែស្ថាប័នមួយនេះទៅជាស្ថាប័នឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ប្រកបដោយគុណភាព ភាពឆាប់រហ័ស ងាយស្រួល សុក្រឹតភាព និងតម្លាភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស បញ្ចកោណ ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ជាជំហានបន្ទាប់ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល នឹងបន្តសហការយ៉ាងជិតស្និតជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកិច្ចការអាទិភាពមួយចំនួនបន្ថែមទៀត ដូចជា (១) ដាក់ឱ្យប្រើថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (២) អភិវឌ្ឍនិងប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿងដែលគាំទ្រនិងអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង (៣) បណ្តុះបណ្តាលនិងជំរុញការចាប់យកឌីជីថលរបស់មន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលឱ្យកាន់តែមានគុណភាពល្អប្រសើរ និងប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌សម្រាប់សង្គមជាតិ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm