នៅថ្ងៃពុធនេះ វិមានក្រឹមឡាំង បានធ្វើការច្រានចោលទាំងស្រុងសេចក្តីរាយការណ៍របស់កាសែត Financial Timesថា អ៊ុយក្រែន និងរុស្ស៊ី ស្ថិតក្នុងដំណាក់កាលដំបូងនៃកិច្ចចរចាលើការបញ្ឈប់ដ៏មានសក្តានុពលនៃការវាយប្រហារទីតាំងថាមពលគ្នាទៅវិញទៅមក ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា មាននូវសេចក្តីរាយការណ៍ជាច្រើន ដែលវាគ្មានការពិតនោះទេ ។
កាសែត Financial Timesដែលលើកឡើងពីប្រភពជាច្រើនពួកគេនិយាយថារួមទាំងក្រុមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន បានរាយការណ៍ថា អ៊ុយក្រែន បានព្យាយាមចាប់ផ្តើមឡើងវិញកិច្ចប្រជុំដែលជិតឈានដល់កិច្ចព្រមព្រៀងកាលពីខែសីហា ហើយនិងត្រូវបានសម្របសម្រួលដោយប្រទេសកាតា ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បញ្ជាក់ថា គោលជំហររបស់រុស្ស៊ី យល់ច្បាស់ក្រឡែត លោក Putinបានលាតត្រដាងវាកាលពីរដូវក្តៅក្នុងឆ្នាំនេះ ។ ជំហរនោះនិយាយថា អ៊ុយក្រែនគួរតែចាកចេញពីដែនដីរុស្ស៊ី រួមទាំងដែនដីថ្មីរបស់សហព័ន្ធរុស្ស៊ី ។ មាននូវលក្ខខណ្ឌជាច្រើន ដែលលោកប្រធានាធិបតី Putinបញ្ចេញឲ្យដឹងថា វាគឺជាបណ្តើមគំនិតសន្តិភាពរបស់លោក ៕


