យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានឃើញគ្រាប់រ៉ូកកែត ៧៥គ្រាប់ ដែលត្រូវបានបាញ់ដោយអ្នកប្រយុទ្ធនៃអង្គការហេសបូឡានៅប្រទេសលីបង់ ឆ្ពោះទៅកាន់រដ្ឋជ្វីហ្វ។
សេចក្តីថ្លែងការណ៍ បាននិយាយថា កងទ័ព នឹងបន្តការពារអ៊ីស្រាអែល និងប្រជាជនរបស់ខ្លួនពីការគំរាមកំហែងដែលចេញមកពីអង្គការភេរវកម្មហេសបូឡា។
ដោយដកស្រង់សម្តីពីក្រសួងសុខាភិបាលលីបង់ ទូរទស្សន៍កាតា Al Jazeera បានរាយការណ៍ថា ទន្ទឹមនឹងនេះដែរ យ៉ាងហោចណាស់មនុស្ស ៨នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារមួយ ក្នុងទីក្រុង Sarafand ភាគនិរតីនៃប្រទេសលីបង់ (ប្រហែល ៦០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងបេរូត)។ ក្រសួង បាននិយាយថា មនុស្ស ២១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ផ្លោងនេះ។

