អាជ្ញាធរខេត្ដសៀមរាប ប្រារព្ធវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួប៩ឆ្នាំនៃការយាងចូលទិវង្គត របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ

2021/10/15 10:50:57 am        414

សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធខួប០៩ឆ្នាំនៃការយាងចូលទិវង្គត របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះ បានប្រារព្ធឡើងនៅព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១នេះ។

សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គបានចូលទិវង្គត់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅនៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ នៅថ្ងៃនេះ គឺជាគម្រប់ខួប៩ឆ្នាំ នៅថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ ថ្នាក់ដឹកនាំស្ថាប័នរបស់ខេត្ដសៀមរាប បានថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ នៅក្នុងព្រះរាជដំណាក់ក្នុងខេត្ដសៀមរាប ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ដសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានសម្តែងនូវការគោរពវិញ្ញាណក្ខន្ធនេះ ជាការតបស្នងចំពោះ​មហាករុណា​ទិគុណ​ដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលទ្រង់បានបូជាព្រះកាយគ្រប់បែប​យ៉ាង​ជូន​មាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ និងជាដឹងគុណពីវីរភាពរបស់​ព្រះអង្គ​ចំពោះជាតិ និងប្រជាពលរដ្ឋគ្រប់រូប។

ប៉ុន្ដែយ៉ាងនេះក្ដី ការអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរបរមរតនកោដ្ឋ ក្នុងបរិបទ​នៃជម្ងឺកូវិដ១៩នេះ មានការកំណត់ ដោយអនុវត្តទៅតាមវិធានការរបស់រាជរដ្ឋាភិបាល៣កុំ ៣ការពារ ។ បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆ័យាល័ក្ខរបស់ព្រះបរមរតនកោដ្ឋ និងការគោរពព្រះ​វិញ្ញាណក្ខន្ធ របស់ទ្រង់ ដោយថ្នាក់ដឹកនាំ បានធ្វើការ​ស្មិងស្មាធិ៍ ឧទ្ធិសព្រះវិញ្ញាណក្ខន្ធរបស់ ព្រះអង្គទ្រង់ បានយានទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm