យោងតាមការអះអាងរបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីងតោន បានឲ្យដឹងថា វត្តមានរបស់ទាហានកូរ៉េខាងជើងនៅសហរដ្ឋអាមេរិក សម្រាប់លទ្ធភាពនៃការដាក់ពង្រាយទៅកាន់អ៊ុយក្រែន អាចមានន័យថា ជាការកើនឡើងខ្លាំងនៅក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ។
សហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា ទាហានកូរ៉េខាងជើងមួយចំនួន បាននៅតំបន់ Kursk គឺជាំតំបន់ព្រំដែនរុស្ស៊ី ជាទីដែលកងកម្លាំងអ៊ុយក្រែន បើកការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេកាលពីខែសីហា និងដណ្តើមបានគ្រប់គ្រងដែនដីរាប់រយគ.មក្រឡា ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនាថ្ងៃពុធនេះ ប្រធានផ្នែកយុទ្ធសាស្រ្តសកលនៅវិទ្យាស្ថានវិភាគការពារជាតិកូរ៉េ លោក Doo Jin-ho បាននិយាយថា ការជាប់ពាក់ព័ន្ធរបស់កូរ៉េខាងជើងនៅអ៊ុយក្រែន អាចត្រួសត្រាយផ្លូវឲ្យទីក្រុងម៉ូស្គូធ្វើអន្តោរាគមន៍ផ្នែកយោធានៅឧបទ្វីបកូរ៉េ ។
មន្រ្តីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងដែលសុំមិនបញ្ចេញឈ្មោះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃពុធនេះ ទាហានកូរ៉េខាងជើងយ៉ាងហោច ១១.០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយទាហាន ៣ពាន់នាក់ក្នុងចំណោមពួកគេ ត្រូវបានរំកិលទៅជិតខ្សែត្រៀមមុខ ។
ស្របពេលក្តីកង្វល់កើនឡើងចំពោះអ្វីដែលរុស្ស៊ីអាចផ្តល់ជូនទីក្រុងព្យុងយ៉ាងជាការតបស្នង កូរ៉េខាងត្បូងនិយាយថា ពួកគេអាចនឹងបញ្ជូនក្រុមតាមដានយោធាទៅកាន់អ៊ុយក្រែន ដើម្បីអង្កេត និងវិភាគខ្សែត្រៀមមុខនៃជម្លោះ ៕

