ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់​ខេត្ត​) នឹង​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ​ចុង​សប្ដាហ៍​នេះ​

2021/10/15 10:54:06 am        85

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ នឹង​បន្ដ​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយនៅ​ថ្ងៃទី​១៦ និង​ថ្ងៃទី​១៧ ខែតុលា​ចុង​សប្ដាហ៍​នេះហើយ ក្រោយ​បញ្ចប់​ការប្រកួត​ជម្រុះ​តាម​ពូ​លកាលពី​ថ្មីៗ​កន្លងទៅ។ ​ចំពោះ​កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី​១៦-​តុលា រួមមាន​ខេត្តកណ្ដាលត្រូវ​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងនៅ​កីឡដ្ឋាន​សេ​វេន​អេ​ន​ជី និង​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្ត​ត្បូងឃ្មុំជួប​ក្រុម​ចំណូល​ថ្មី​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីនៅ​កីឡដ្ឋាន AEU Sport Park នា​វេលា​ម៉ោង ៣​រសៀល​ដូចគ្នា។​

​រីឯ​ការប្រកួត​នៅ​ថ្ងៃទី​១៧-​តុលាវិញមាន ២​គូ​ដូចគ្នាគឺ​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ីជួប​ខេត្តបន្ទាយមានជ័យនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ និង​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកំពង់ឆ្នាំងជួប​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទនា​វេលា​ម៉ោង ៣​រសៀល​ដូចគ្នា។​ ​សម្រាប់​ការប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយនេះនឹងធ្វើ​ឡើង​តែ ១​ជើង​ប៉ុណ្ណោះនៅលើ​ទឹកដី​កណ្ដាល ដែល​សុទ្ធតែជា​កីឡដ្ឋាន​របស់​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្នុងចំណោម ៤​ប្រកួត​នេះ ក្រុមការងារ​ទូរទស្សន៍ BTV-News ក៏​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​ចំនួន ២​គូ​ផងដែរគឺ​ខេត្ត​ត្បូងឃ្មុំជួប​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី និង​ខេត្តកំពង់ឆ្នាំងជួប​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am