ជួបជាមួយបុរសម្នាក់ដែលជួយជនភៀសខ្លួនឆ្លងកាត់ព្រំដែនលីបង់ទៅកាន់ប្រទេសស៊ីរី

2024/10/30 08:37:04 pm        184

ជីវិតរបស់លោក Ali Haider Ahmed ប្រែជាខុសពីមុន ពេលដែលអ៊ីស្រាអែល បើកការវាយប្រហារលើប្រទេសលីបង់កាលពីខែកញ្ញា ។

កាលពីមុនលោកធ្វើការនៅក្នុងរោងម៉ាស៊ីនអារឈើ ប៉ុន្តែបច្ចុប្បន្នលោកប្រែក្លាយជីវិតរបស់លោកទៅជាអ្នកជួយជនភៀសខ្លួនរាប់ម៉ឺននាក់ ឆ្លងកាត់ព្រំដែនលីបង់ ចូលទៅកាន់ប្រទេសស៊ីរី ។ លោករស់នៅក្រៅរថយន្តរបស់លោកនៅច្រកព្រំដែន Al Masnaa ។

ចាប់ពីពេលព្រឹករហូតដល់យប់ លោកបើករថយន្តត្រឡប់ចុះ-ឡើងរវាងប្រទេសទាំង ២ ដឹកជញ្ជូនជនភៀសខ្លួនឆ្លងកាត់កំណាត់ផ្លូវខ្លី តែគ្រោះថ្នាក់ដែលមានចម្ងាយប្រហែលជាង ១,៥គ.មប៉ុណ្ណោះ ។

លោកនិយាយថា លោកយល់ឃើញថា វាគ្មានសុវត្ថិភាពទាល់តែសោះ ពីព្រោះថា ពួកយើងធ្វើការ ខណៈព្រួយបារម្ភឥតឈប់ឈរពីពេលដែលយន្តហោះនឹងវាយប្រហារ ហើយនិងពេលណា ពួកគេនឹងវាយប្រហារលើពួកយើង ។

លោកថា ពួកយើងតែងតែព្រួយបារម្ភ ហើយគ្រួសាររបស់ពួកយើងបានជម្លៀសខ្លួនទៅកាន់ប្រទេសស៊ីរីអស់ហើយ ពួកយើងគ្រាន់តែចង់ឲ្យស្ថានភាពបែបនេះបញ្ចប់ប៉ុណ្ណោះ ដើម្បីឲ្យពួកយើងអាចសម្រាក និងរស់នៅក្នុងផ្ទះរបស់ពួកយើងបាន ។

នៅដើមខែនេះ ការវាយប្រហារ បានធ្វើឲ្យច្រកព្រំដែនសំខាន់ Masnaa ផ្អាកសេវាកម្មបណ្តោះអាសន្ន ។ វាបានធ្វើឲ្យច្រកព្រំដែននៅភាគខាងជើងលីបង់ ក្លាយជាច្រកចេញតែមួយគត់ ចូលទៅកាន់ប្រទេសស៊ីរី ។ ទោះបីជាប្រឈមហានិភ័យខ្លាំងយ៉ាងណាក្តី លោក Ali នៅតែបន្តការងាររបស់លោក ។

លោកនិយាយទៀតថា លោកត្រូវតែធ្វើការ ដើម្បីឲ្យលោកអាចផ្តល់ប្រាក់កាសដល់គ្រួសាររបស់លោកបាន ។ លោកត្រូវតែធ្វើការ បើសិនជាលោកមិនធ្វើការទេនោះ លោកនឹងគ្មានអ្វីទទួលទាននោះឡើយ ហើយនៅទីនេះ យើងត្រូវការចាក់សាំងរថយន្ត ៣០ដុល្លារ វាពិបាករកប្រាក់ ៣០ដុល្លារមកវិញខ្លាំងណាស់ ។

ក្រុមអាជ្ញាធរទីក្រុងបេរូត និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្សជាង ២.៥០០នាក់ និងមនុស្ស ១,២លាននាក់ផ្សេងទៀត ជម្លៀសខ្លួន បង្កឲ្យកើតមានវិបត្តិមនុស្សធម៌ ៕

អត្ថបទដែលទាក់ទង

ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅប្រេស៊ីល កើនដល់ជាង៦០នាក់ ខណៈកិច្ច​ប្រឹងប្រែង​ស្វែង​រក​នៅបន្ត
2026/02/28 10:47:27 am        1
អ៊ីស្រាអែលហត់នឿយច្រើន ប៉ុន្តែត្រៀមខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់
2026/02/28 10:29:09 am        1
ក្រសួងការបរទេស៖ លោក Rubio នឹងរៀបចំការចរចានៅថ្ងៃចន្ទក្នុងប្រទេសអ៊ីស្រាអែលស្តីពីអ៊ីរ៉ង់
2026/02/28 10:13:20 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅប្រេស៊ីល កើនដល់ជាង៦០នាក់ ខណៈកិច្ច​ប្រឹងប្រែង​ស្វែង​រក​នៅបន្ត

2026/02/28 10:47:27 am
​អ៊ីស្រាអែលហត់នឿយច្រើន ប៉ុន្តែត្រៀមខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់
2026/02/28 10:29:09 am
​រដ្ឋមន្រ្តីការងារជំរុញឱ្យមន្ត្រីបន្តពង្រីកទីផ្សារការងារក្រៅប្រទេស​ដែលមានប្រាក់ឈ្នួលខ្ពស់ និង​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា
2026/02/28 10:23:42 am
​ក្រសួងការបរទេស៖ លោក Rubio នឹងរៀបចំការចរចានៅថ្ងៃចន្ទក្នុងប្រទេសអ៊ីស្រាអែលស្តីពីអ៊ីរ៉ង់
2026/02/28 10:13:20 am
​លោកTrump៖ លោកខកចិត្តចំពោះអ៊ីរ៉ង់ ប៉ុន្តែអ្នកសម្របសម្រួលមើលឃើញពី «ការ​ទម្លាយ​ភាព​ទាល់​ច្រក»
2026/02/28 09:53:16 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/27 04:58:39 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/27 09:59:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/25 12:16:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/27 12:09:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am