ទេសរដ្ឋមន្ត្រី លី ធុជ​៖​ អង្គការ NPA បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុង​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​

2021/04/27 09:59:58 am        26

​ភ្នំពេញ៖ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​លី ធុជ​ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ បាន​អនុញ្ញាត​ឲ្យ លោកស្រី Portia Clare Stratton ប្រធាន​គម្រោង​សកម្មភាព​មីន នៃ​អង្គការ​NPA ចូលជួប​ពិភាក្សា​ការងារ ស្តីពី​កិច្ច​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​នៅក្នុង​ឱកាស​នោះ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជក់​ថា អង្គការ​NPA បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​។​


​មានប្រសាសន៍ប្រាប់ BTV ក្រោយ​ជំ​នួ​ប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Portia Clare Stratton ប្រធាន​គម្រោង​សកម្មភាព​មីន នៃ​អង្គការ NPA ឯកឧត្តម​ទេសរដ្ឋមន្ត្រី​លី ធុជ ​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​លើក​ឡើងថា រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​ការចូលរួម​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ម្ចាស់​ជំនួយ និង​ដៃគូ ក្នុងនោះ ​ក៏មាន​ប្រទេស​ន័​រវេ​ស្ស​ផងដែរ​នោះ បានសម្រេច​នូវ​សមិទ្ធផល​យ៉ាង​ច្រើន​គួរ​ជាទីមោទនៈ លើ​វិស័យ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​។​


​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បន្តថា អង្គការ NPA បាន​ចូលរួម​ការងារ​សកម្ម​ភាព​មីន​នៅ​កម្ពុជា អស់​រយៈពេល​ជាង​ជាច្រើន​ឆ្នាំ ក្នុងនោះ ​រួមមាន​ការ​បោសសម្អាត​មីន​និង​គ្រាប់បែក​ចង្កោម ការ​លើកកម្ពស់​សមត្ថ​ភាព​ថ្នាក់ជាតិ និង​ការ​បង្ហាត់​សុនខ​ហិត​មីន​នៅ​កម្ពុជា និង​សកម្មភាព​ផ្សេងៗ​មួយចំនួនទៀត​។​


​ជាមួយគ្នានេះ លោកស្រី Portia Stratton បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ឆន្ទៈ និង​គោលដៅ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​នូវ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​។ លោកស្រី បាន​បង្ហាញ​អំពី​ការតាំង​ចិត្ត​របស់ រាជរដ្ឋាភិបាល និង​ប្រជាជន​ន័​រវេ​ស្ស តាមរយៈ​អង្គការ NPA នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ស្របតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។​


​ជាការ​កត់សំគាល់ ចាប់តាំងពី​ឆ្នាំ​១៩៩២ ដល់​បំណាច់​ខែ​មិថុនា ឆ្នាំ​២០២០​នេះ ផ្ទៃដី​ប្រមាណ​ជាង​២​ពាន់ គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​បោសសម្អាត​ដោយ​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ ដោយ​ក្នុងនោះ ​រក​ឃើញ​ និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​មាន​ជាង​១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង​២​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ជាង​២​លាន​គ្រាប់​៕ ​


អត្ថបទ​៖​ទូច សោភ័ណ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm