ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធថា អន្តរកម្មយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើង មិនបំពានច្បាប់អន្តរជាតិឡើយ។

លោក Nebenzia បាននិយាយថា លោកចង់បញ្ជាក់ថា អន្តរកម្មរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង ក្នុងវិស័យយោធា និងវិស័យផ្សេងៗទៀត គឺស្របតាមច្បាប់អន្តរជាតិ ហើយគ្មានការរំលោភបំពាននោះទេ ហើយគ្មានគោលបំណងប្រឆាំងប្រទេសទីបី ឡើយ ។

ក្នុងការឆ្លើយតប ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ លោក Sergiy Kyslytsya បាននិយាយថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅជួយសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន គឺជាការបំពានច្បាប់អន្តរជាតិ យ៉ាងច្បាស់លាស់។
លោក Austin បាននិយាយថា កងកម្លាំងកូរ៉េខាងជើងប្រហែល ១០.០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ភាគខាងកើតប្រទេសរុស្ស៊ីរួចហើយ ដោយស្លៀកពាក់ឯកសណ្ឋានរុស្ស៊ី និងកាន់អាវុធរុស្ស៊ី ជាអ្វីដែលលោកបាននិយាយបន្ថែមថា មើលទៅហាក់ដូចជាការដាក់ពង្រាយដើម្បីជួយដល់ប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ីនៅក្នុងតំបន់ Kursk ជិតព្រំដែនជាមួយអ៊ុយក្រែន។