ក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (៣០ តុលា) ថា ជំងឺផ្តាសាយបក្សី H5N1 ត្រូវបានបញ្ជាក់នៅក្នុងសត្វជ្រូកមួយក្បាលនៅកសិដ្ឋានមួយក្នុងរដ្ឋ អហ្គិន (Oregon) ដែលជាការរកឃើញដំបូងនៃវីរុសបែបនេះនៅក្នុងជ្រូកនៅអាមេរិក។

ជ្រូកតំណាងឱ្យការព្រួយបារម្ភជាក់លាក់មួយសម្រាប់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី ដោយសារតែពួកវាអាចជាភ្នាក់ងារចម្លងមេរោគរវាងបក្សី និងមនុស្ស ដែលអាចផ្លាស់ប្តូរហ្សែន ហើយបង្កើតជាមេរោគដ៏គ្រោះថ្នាក់ថ្មី និងអាចចម្លងទៅមនុស្សបានយ៉ាងងាយស្រួល។
ក្រសួងបាននិយាយថា មិនមានហានិភ័យចំពោះការផ្គត់ផ្គង់សាច់ជ្រូករបស់ប្រទេសជុំវិញករណីរដ្ឋ Oregon នេះទេ ហើយថាហានិភ័យចំពោះសាធារណជនពីជំងឺផ្តាសាយបក្សីក៏នៅតែមានកម្រិតទាបនៅឡើយ។

លោក រីឆាដ វេបប៊ី (Richard Webby) អ្នកស្រាវជ្រាវផ្នែកមេរោគដែលបានសិក្សាពីជំងឺគ្រុនផ្តាសាយលើសត្វ និងបក្សីសម្រាប់អង្គការសុខភាពពិភពលោក WHO បាននិយាយថា ជ្រូកគឺជាប្រភពនៃការរាតត្បាតនៃជំងឺផ្តាសាយ H1N1 ក្នុងឆ្នាំ ២០០៩-២០១០ ហើយក៏ត្រូវបានជាប់ពាក់ព័ន្ធជាប្រភពនៃមេរោគដទៃជាច្រើនទៀត៕