សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តកំពតដែលទទួលនិទ្ទេសA មានចំនួន៧៨នាក់ ស្រី៤០នាក់ ខណៈអត្រានៃការជាប់ របស់សិស្សទូទៅខេត្តចំនួន៨៥.៣៥% ។ នេះតាមការបញ្ជាក់របស់លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត។
លោកបានបន្តថាសិស្សជ័យលាភីនិទ្ទេសA ទាំង៧៨នាក់នោះ រួមមាន: ១. ក្រុងកំពត ២៣នាក់ ស្រី១០នាក់ ២. ស្រុកទឹកឈូ ៤នាក់ ស្រី១នាក់។ ៣.ស្រុកកំពង់ត្រាច ៨នាក់ ស្រី៥នាក់។ ៤. ស្រុកបន្ទាយមាស ៩នាក់ ស្រី៥នាក់។ ៥. ស្រុកអង្គរជ័យ ១៨នាក់ ស្រី១០នាក់។ ៦. ស្រុកឈូក ៩នាក់ ស្រី៧នាក់។ ៧. ស្រុកដងទង់ ៤នាក់ ស្រី១នាក់។ ៨. ស្រុកជុំគិរី សរុប ៣នាក់ ស្រី១នាក់៕



