សេចក្តីព្រាងបទឈប់បាញ់ តម្រូវឱ្យអ៊ីស្រាអែលដកកងកម្លាំងចេញពីលីបង់ក្នុងរង្វង់ពេល៧ថ្ងៃ

2024/10/31 09:03:10 pm        86

ទូរទស្សន៍ Kan TV News គ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ បានបង្ហាញឯកសារដែលអះអាងថា ជាសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នាពេលបច្ចុប្បន្ននេះ។

ដោយដកស្រង់សម្តីពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ប៉ុស្តិ៍ទូរទស្សន៍បានរាយការណ៍ថា គណៈរដ្ឋមន្ត្រីសង្គ្រាម ពេញចិត្តនឹងសេចក្តីព្រាងនេះ ដែលត្រូវបានបង្កើតឡើងដោយបេសកជនអាមេរិក លោក Amos Hochstein និងបានផ្ញើទៅឲ្យអ៊ីស្រាអែល ហើយឱកាសនៃការទទួលយកមានកម្រិតខ្ពស់។

យោងតាមសេចក្តីព្រាងនេះ អ៊ីស្រាអែល នឹងត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសលីបង់ភាគខាងត្បូងក្នុងរង្វង់ពេលប្រាំពីរថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងត្រូវបានពិនិត្យដោយសហរដ្ឋអាមេរិក និងប្រទេសមួយផ្សេងទៀត។

ក្នុងរង្វង់ពេល៦០ថ្ងៃ ប្រទេសលីបង់ នឹងត្រូវរំសាយក្រុមយោធាមិនផ្លូវការណាមួយ នៅភាគខាងត្បូងប្រទេសលីបង់ ហើយតាមដានការលក់និងផលិតអាវុធនៅលើទឹកដីរបស់ខ្លួន ដូច្នេះ អាវុធពុំអាចទៅដល់ដៃក្រុមហេសបូឡា ឬក្រុមប្រដាប់អាវុធដទៃទៀតឡើយ។

សេចក្តីព្រាងនិយាយថា កងទ័ពលីបង់ និងកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) នឹងក្លាយជាកងកម្លាំងប្រដាប់អាវុធតែមួយគត់នៅភាគខាងត្បូងប្រទេសលីបង់។

សហរដ្ឋអាមេរិក រួមជាមួយនឹងស្ថាប័នអន្តរជាតិ និងប្រទេសជាច្រើនទៀត នឹងត្រូវព្រមព្រៀងគ្នា ដែលនឹងពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងនេះ ជាមួយនឹងលទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្នែកការទូត ដើម្បីធានាបានការអនុវត្តន៍។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា លោកសង្ឃឹមថា នឹងបានមើលឃើញបទឈប់បាញ់ជាមួយអ៊ីស្រាអែល នៅប៉ុន្មានថ្ងៃខាងមុខនេះ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        3
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm