អង្គការសង្គមស៊ីវិលបើកកិច្ចសន្ទនាថ្នាក់ជាតិមួយ ដើម្បីជជែកគ្នាលើការគាំពារ​សង្គមដល់កម្មករ និងកសិករ

2024/10/31 09:15:33 pm        338

អង្គការអុកស្វាម និងអង្គការដៃគូអនុវត្តគម្រោងសមភាពសម្រាប់ទាំងអស់គ្នា សហការគ្នាបានរៀបចំកិច្ចសន្ទនា ថ្នាក់ជាតិក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរ សម្រាប់កម្មករ និងកសិករ ក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ” ដើម្បីធ្វើការចែករំលែកការអនុវត្តល្អរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុននានា។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ Oxfam ក្នុងកម្មវិធីកិច្ចសន្ទនា នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២៤នេះ បានលើកឡើងថា មូលហេតុដែលលើកយកប្រធានបទនេះឡើង ដោយសារកម្មករនៅក្នុងវិស័យកសិ-ឧស្សាហកម្ម ដំណាំចេក និងកៅស៊ូ ជួបការលំបាកជាច្រើនទាំងការស្នាក់នៅ និងការបំពេញការងារដោយសារចម្ការភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយ៉ាល ពេលខ្លះមិនមានសេវាទូរស័ព្ទទៅដល់ផ្លូវធ្វើដំណើរឆ្ងាយ និងលំបាក។ លោកស្រី បន្តទៀតថា កម្មករប្រឈមដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំគីមីកសិកម្ម ដែលអាចបង្កផលលំបាកដល់សុខភាពទាំងពេលកំពុងបំពេញការងារ និងឥទ្ធិពលរយៈពេលវែង ប្រសិនបើមិនមានការប្រើប្រាស់សម្លៀកបំពាក់ សំភារៈ និងឧបករណ៍ការពារអោយបានត្រឹមត្រូវ។ កម្មករទទួលបានការគាំពារមួយចំនួន តាមរយៈរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែវិសាលភាពនៅមានកម្រិតនៅឡើយ។

លោក ខៀវ សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ទាក់ទិនប្រធានបទនេះ ក្រសួងការងារក៏បានយកចិត្តទុកដាក់ខ្ពស់ និងចាត់ក្រុមមន្រ្តីផ្នែកអធិការកិច្ចចុះទៅកាន់ខេត្តគោលដៅចំនួន៤ ដូចជា មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ដើម្បីធ្វើការណែនាំអនុវត្តលក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ លោកបានឲ្យដឹងថា បញ្ហាប្រឈមរបស់កម្មករនិយោជិតក្នុងវិស័យទាំងនេះ គឺការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយសារបច្ចុប្បន្នការកំណត់ប្រាក់ឈ្នួល គឺមានសម្រាប់តែវិស័យឧស្សាហកម្មកាត់ដេរប៉ុណ្ណោះ ដោយឡែកវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតមិនទាន់ត្រូវបានរៀបចំនៅឡើយទេ ខណៈរដ្ឋាភិបាលបានកំពុងគិតគូរដូចគ្នាសម្រាប់វិស័យទាំងឡាយ។

សូមជម្រាបថា កិច្ចសន្ទនានេះមានអ្នករចូលរួម កពីស្ថាប័នក្រសួងពាក់ព័ន្ធ ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមហ៊ុនវិនិយោគ កម្មករ និងកសិករ ពាណិជ្ជករ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធចំនួនប្រហែល ១៣០នាក់។ កិច្ចសន្ទនា នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរសមិទ្ធិផល និងការចែករំលែកការអនុវត្តល្អរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល ក្រុមហ៊ុននានា ដែលបានដំណើរការល្អប្រសើរ ក្នុងការផ្តល់ការគាំពារដល់កសិករ និងកម្មករ, ដើម្បីលើកកំពស់វប្បធម៍កិច្ចសន្ធានាពហុភាគីដើម្បីដោះជ្រាយបញ្ហាប្រកបដោយប្រសិទ្ធិភាព និងបង្កើតបរិយាកាសសម្រាប់កសិករផលិតកៅស៊ូ កម្មករកសិកម្ម ជាពិសេសស្ត្រី ដើម្បីបានសន្ទនាដោយផ្ទាល់ពីបញ្ហារបស់ពួកគេ និងបង្កើតបណ្តាញជាមួយគ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm