ឆ្នាំនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងគ្រោងនឹងបញ្ជូន ទូកអុំនិងចែវចំនួន២៦ ទៅចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ រាជធានីភ្នំពេញ

2024/10/31 09:52:29 pm        93


កំពង់ឆ្នាំង ៖ ឆ្នាំនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងគ្រោងនឹងបញ្ជូនទូកអុំ ទូកចែវ ចំនួន២៦ទូក ទៅចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹតទៅអំឡុងខែវិច្ឆិកានាខាងមុខនេះ ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ។ 

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា៖ ឆ្នាំនេះខេត្តកំពង់ឆ្នាំង បានបញ្ជូនទូកអុំ ទូកចែវចំនួន២៦ទូក ក្នុងនោះមានទូកអុំ ទូកចែវ ក្នុងនោះទូកចែវបុរសមាន១៥ទូក ទូកចែវនារីមាន១ទូក ទូកអុំបុរសខ្នាតវែងមានចំនួន១ និងទូកអុំបុរសខ្នាតអន្តរជាតិមានចំនួន៨ទូក និងមានកីឡាករ កីឡាការនីសរុបចំនួន១៥១៦នាក់ អោយទៅចូលរួម អុំនិងចែវប្រណាំងនៅរាជធានីភ្នំពេញ ដែលទូកទាំងនោះមកពីក្រុងស្រុកចំនួន៦។ ខេត្តកំពង់ឆ្នាំង បានត្រៀមបញ្ជូនទូកចែវ ទូកអុំ ទៅប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់តាំងពីឆ្នាំ១៩៩១មកម្ល៉េះ ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប ជាលើកដំបូង ។ រាល់ពេលប្រកួត កីឡាករកីឡាការិនីខេត្តកំពង់ឆ្នាំង តែងតែនាំមកវិញនូវពានរង្វាន់ជ័យលាភីជូនខេត្តជាច្រើនផងដែរ ។ ចំពោះកីឡាករ កីឡាការនីទូកទាំងអស់ បានចាប់ផ្តើមទម្លាក់ទូកចូលទន្លេរួចទាំង២៦ទូកហើយ និងកំពុងហ្វឹកហាត់ការចែវ និងអុំអោយបានស្ទាត់ជំនាញ ដោយឡែកចាស់ព្រឹទ្ធាចារ្យតាមវត្តមួយៗដែលមានទូក ងវិញ កំពុងប្រាប់ និងបង្រៀនពីវិធីសាស្ត្រនៃការអុំ ឬចែវ ដើម្បីទទួលជោគជ័យផងដែរ។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយការប្រណាំងទូកមានរយះពេល៣ថ្ងៃ និងពេលយប់ ក៏ មានការ បណ្តែតប្រទីប ផងដែរ ។ ការប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរយើង ដែលបានរំដោះទឹកដីពីខ្មាំងសត្រូវ ។ ពិធីបុណ្យ អុំទូកនេះ ក៏បានភ្ជាប់ទៅនឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់កីឡាករកីឡាការនីទាំងអស់ ត្រូវខិតខំយកអស់ពីកម្លាំងកាយកម្លាំងចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់គណៈកម្មការបច្ចេកទេស ដោយរក្សាបាននូវសីលធម៌ គុណធម៌ សុជីវធម៌ ឲ្យសក្តិសមជាកីឡាករ កីឡាការនី និងត្រូវរក្សាទំនាក់ទំនងល្អ សាមគ្គីភាពគ្នា និងត្រូវចេះថែទាំសុខភាព ផងដែរ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm