អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានព្រមានកាលពីថ្ងៃពុធថា ប្រជាជនស៊ីរីដែលភៀសខ្លួនចេញពីការវាយលុករបស់អ៊ីស្រាអែលលើប្រទេសលីបង់ អាចប្រឈមនឹងការគាបសង្កត់ នៅក្នុងប្រទេស ខណៈដែលជនជាតិស៊ីរីជាង ៣៥៥.000 នាក់ បានវិលត្រឡប់មកវិញ ដោយសារសង្គ្រាមជាងមួយខែនេះ។
អង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជនជាតិស៊ីរីដែលរត់គេចពីប្រទេសលីបង់ ជាពិសេសបុរស ប្រថុយនឹងការឃុំខ្លួនដោយបំពាន និងការរំលោភបំពានដោយអាជ្ញាធរស៊ីរី»។
លោក Adam Coogle អនុប្រធាន HRW នៅមជ្ឈិមបូព៌ា បាននិយាយថា៖«ការស្លាប់នៅក្នុងការឃុំឃាំងរបស់អ្នកដែលត្រូវគេនិរទេស នៅក្រោមកាលៈទេសៈគួរឲ្យសង្ស័យ បង្ហាញពីហានិភ័យនៃការឃុំខ្លួនដោយបំពាន និងការធ្វើទុក្ខបុកម្នេញសម្រាប់អ្នកដែលភៀសខ្លួនត្រឡប់មកវិញ»។
ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសដ៏ខ្លាំងក្លារបស់ខ្លួន នៅថ្ងៃទី ២៣ ខែកញ្ញា មនុស្សជាងកន្លះលាននាក់ បានភៀសខ្លួនពីប្រទេសលីបង់ ទៅកាន់ប្រទេសស៊ីរី រួមទាំងជនជាតិស៊ីរីជាង ៣៥៥.0១០ នាក់។ នេះបើយោងតាមតួលេខផ្លូវការរបស់ប្រទេសលីបង់។
អង្គការ HRW បាននិយាយថា ខ្លួនបានចងក្រងឯកសារចាប់ខ្លួនមនុស្ស៥នាក់ នៅក្នុងខែតុលា។