កាសែត Washington Post បាននិយាយថា ប្រទេសរុស្ស៊ី អាចនឹងសម្រេចគោលដៅទាំងអស់របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន នៅឆ្នាំក្រោយ ប្រសិនបើស្ថានការណ៍ នៅតែ «ធ្ងន់ធ្ងរ» សម្រាប់ទាហានអ៊ុយ ក្រែន។
យោងតាមសារព័ត៌មាននេះ បានឲ្យដឹងថា ទាហានអ៊ុយក្រែន «កំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងនៅភាគខាងកើតរបស់ប្រទេស ប៉ុន្តែកំពុងបាត់បង់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងជម្លោះនេះ»។ សារព័ត៌មាន Washington Post បានសង្កត់ធ្ងន់ថា៖«ការមើលឃើញនូវជ័យជម្នះទាំងស្រុងនោះ កំពុងធ្លាក់ចុះ ហើយការគាំទ្ររបស់លោកខាងលិច ក៏ធ្លាក់ចុះផងដែរ»។ ក្នុងន័យនេះ «ការរំពឹងទុករបស់អ៊ុយ ក្រែនក្នុងការដោះស្រាយការសម្រុះសម្រួលជាមួយរុស្ស៊ី នឹងអាចកើតឡើង»។
កាលពីថ្ងៃទី ១៤ មិថុនា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ក្នុងជំនួបជាមួយក្រសួងការបរទេស បានកំណត់លក្ខខណ្ឌរបស់ប្រទេសនេះ ក្នុងការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន។ ក្នុងនោះមានការដកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចេញពីតំបន់ Donbass និង Novorossiya និងការបដិសេធរបស់ទីក្រុងគីវមិនចូលរួមជាមួយអង្គការណាតូ។ បន្ថែមពីលើនេះ រុស្ស៊ីចង់ឲ្យរាល់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងខ្លួន ត្រូវបានដកចេញ ហើយទាមទារឲ្យអ៊ុយក្រែនប្រព្រឹត្តចំពោះឋានៈមិនចូលបក្សសម្ព័ន្ធ និងគ្មាននុយក្លេអ៊ែរ។