រដ្ឋមន្ត្រីការបរទេសចិន សង្ឃឹមថា ហ្វាំងឡង់អាចជួយបញ្ចៀសបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយ EU

2024/10/31 10:58:38 pm        47


រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បាននិយាយថា ប្រទេសចិនសង្ឃឹមថា ប្រទេសហ្វាំងឡង់អាចដើរតួនាទីស្ថាបនា ក្នុងការជំរុញឲ្យសហភាពអឺរ៉ុប (EU) ជៀសវាងការធ្វើនយោបាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយនិងរួមគ្នាការពារស្ថានភាពរួមនៃទំនាក់ទំនងរបស់ប្រទេសចិន និងសហភាពអឺរ៉ុប។

លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) ដែរនោះ បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលពិភាក្សារបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen។

លោក Wang បានបន្ថែមថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb មកកាន់ប្រទេសចិន អមដោយគណៈប្រតិភូជាន់ខ្ពស់ មិនត្រឹមតែជាការបន្តមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការផងដែរ។

លោក Wang បានសង្កត់ធ្ងន់ថា EU ដែលបានដំឡើងពន្ធលើយានយន្តអគ្គិសនីរបស់ចិន ជាក់ស្តែងបានរំលោភលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងគោលការណ៍នៃពាណិជ្ជកម្មសេរី ដោយលោកបានបន្ថែមថា ប្រទេសចិនតែងតែជឿថា សកលភាវូបនីយកម្មសេដ្ឋកិច្ចបរិយាបន្នជាសកល គឺជាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់។

ចំណែកលោកស្រីលោក Valtonen បាននិយាយថា ក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប ប្រទេសហ្វាំងឡង់សង្ឃឹមថា ទំនាក់ទំនង EU-ចិន នឹងរក្សាបាននូវការអភិវឌ្ឍប្រកបដោយការស្ថាបនា និងគាំទ្រភាគីទាំង២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយការខ្វែងគំនិតឲ្យបានត្រឹមត្រូវ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        32
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm