ប្រទេសបារាំងកាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើអគារមួយកន្លែង ក្នុងទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃទី ២៩ ខែតុលា ដែលបានសម្លាប់មនុស្សជិត ១០០នាក់ ក្នុងនោះមានស្ត្រី និងកុមារផងដែរ។
ក្រសួងទទួលបន្ទុកកិច្ចការអឺរ៉ុបនិងការបរទេសបារាំង បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាប្រទេសបារាំង ក៏ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ ទៅលើមន្ទីរពេទ្យនៅភាគខាងជើងនៃតំបន់នេះ ដែលស្ថិតនៅក្រោមការបញ្ជាជម្លៀស និងផ្តល់ជម្រកដល់អ្នកជំងឺ ក្នុងស្ថានភាពធ្ងន់ធ្ងរ»។
ដោយសង្កត់ធ្ងន់ថា ការឡោមព័ទ្ធដែលដាក់លើតំបន់ហ្កាហ្សាភាគខាងជើង ត្រូវតែត្រូវបានដកចេញដោយមិនបង្អង់យូរ ក្រសួងនេហបានអំពាវនាវឲ្យបើកឡើងវិញនូវចំណុចឆ្លងកាត់ទាំងអស់ និងសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ដ៏ធំ និងគ្មានការរារាំង។
កាលពីថ្ងៃអង្គារ ប្រទេសបារាំង បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការអនុម័តរបស់សភាអ៊ីស្រាអែលលើច្បាប់ចំនួនពីរ ដែលនឹងហាមឃាត់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) ពីប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីស្រាអែល។