នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពអាកាសសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា ដើម្បីឆ្លើយតបនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។
កូរ៉េខាងជើង និយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ពួកគេបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរជាតិទ្វីប ដែលពួកគេចាត់ទុកថា ជាអាវុធយុទ្ធសាស្រ្តដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក ។
នៅក្នុងរូបភាពវីដេអូឃ្លីបបញ្ចេញដោយនាយអគ្គសេនាធិការកងទ័ពចម្រុះរបស់កូរ៉េខាងត្បូង ឃើញយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហោះហើរជាក្បួន ។
យោងតាមការអះអាងរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ការបាញ់សាកល្បងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺជាការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយបំផុតរបស់កូរ៉េខាងជើង ដែលមានរយៈពេលហោះហើររហូតដល់ ៨៧នាទី ៕


