មនុស្ស​ ៤៦​នាក់​ស្លាប់​បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​អគារ​លំនៅដ្ឋាន​កម្ពស់ ១៣​ជាន់​នៅ​កោះ​តៃវ៉ាន់​

2021/10/15 07:00:14 pm        518

​កោះ​តៃវ៉ាន់៖ ក្រុម​អាជ្ញាធរ​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ៤៦​នាក់​បាន​ស្លាប់ ​និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​ បន្ទាប់ពី​អគ្គិភ័យ​ដ៏​ធំ​បាន​ឆាបឆេះ​អគារ​មួយ​នៅ​ភាគ​ខាងត្បូង​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​ផ្លូវ​ការ​របស់​កោះ​តៃវ៉ាន់ (CNA) បាន​ឲ្យ​ដឹង​ថា ​អគ្គិភ័យ​បាន​ចាប់ផ្តើម​ឆាបឆេះ​នៅ​ក្នុង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់ ១៣​ជាន់​នៅ​វេលា​ម៉ោង ២ និង ៥៤នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅ​សង្កាត់ Yancheng របស់​ទីក្រុង Kaohsiung។​

អ្នកនាំពាក្យ​នៅ​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ទីក្រុង Kaohsiung បាន​ប្រាប់​ទូរទស្សន៍ CNN ថា​ ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ដំណើរការ​នៅឡើយ​ដោយមាន​បុគ្គលិក​ជួយសង្គ្រោះ​ជាង ៣៧៧​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន ១៣៩​គ្រឿង​ត្រូវ​បាន​បញ្ជូន​នៅ​កន្លែង​កើត​ហេតុ​។ លោក​បាន​និយាយ​ថា ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស ៤១​នាក់​ដែរ​បាន​រង​របួស ព្រមទាំង​បាន​ជួយសង្គ្រោះ​មនុស្ស​ចំនួន ​៦២​នាក់​អាយុ​ចន្លោះ​ពី​ ៨ និង ​៨៣​ឆ្នាំ​។ ​ដំបូង​ឡើយ​ក្រុម​អាជ្ញាធរ​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ត្រឹម ៧​នាក់ ប៉ុន្តែ​ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង ​លោក Lee Ching-hsiu បាន​ព្រមាន​ថា​ អាច​មាន​មនុស្ស​ស្លាប់ និង​របួស​បន្ថែម​ទៀត ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​នៅតែ​អាច​ជាប់​នៅ​ក្នុង​ផ្នែក​លំនៅដ្ឋាន​នៃ​អគារ​នេះ​រវាង​ជាន់​ទី​៧ និង​ទី១១។

​យោង​តាម​សារព័ត៌មាន CNA បាន​ឲ្យ​ដឹង​ថា​ គេ​នៅ​មិនទាន់​ច្បាស់​ថា ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យមាន​អគ្គិភ័យ​នេះ​ឆាបឆេះ​ឡើង​។ ចំណែក​នគរបាល​ក្នុង​តំបន់​កំពុង​ពិនិត្យមើល​កា​ម៉េ​រា​សុវត្ថិភាព ហើយ​និយាយ​ថា ​ពួកគេ​មិន​អាច​ច្រានចោល​ថា ​អគ្គិភ័យ​នេះ​កើត​ចេញពី​កត្តា​មនុស្ស​បានទេ នេះ​បើ​យោង​តាម​របាយការណ៍​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm