កាលពីថ្ងៃពុធម្សិលមិញ អង្គការសហប្រជាជាតិ(UN) និងប្រទេសស្ថិតតាមតំបន់ឆ្នេរ បានព្រមានថា ផ្កាថ្មប៉ប្រះទឹករបស់ពិភពលោក រងការខូចខាតដោយសារផលប៉ះពាល់នៃការឡើងកម្តៅមហាសមុទ្រ ហើយពួកគេជំរុញឲ្យប្រទេសនានា បង្កើនមូលនិធិសម្រាប់កិច្ចខិតខំបន្ទាន់ ដើម្បីសង្រ្គោះផ្កាថ្មប៉ប្រះទឹកទាំងអស់នេះ ។
ពួកគេបានចូលរួមកិច្ចប្រជុំពិសេសបន្ទាន់ រួមជាមួយកិច្ចប្រជុំ COP16របស់ UN ស្តីពីជីវចម្រុះ ដើម្បីឆ្លើយតបនឹងផ្កាថ្មសកលប្រែពណ៌ខ្លាំងបំផុតជាប់កំណត់ត្រា ។
ជាទូទៅ កិច្ចប្រជុំពិសេសរបស់ UN កោះហៅជាការឆ្លើយតបនឹងគ្រាអាសន្នមនុស្សធម៌ ពាក់ព័ន្ធនឹងសង្រ្គាម ឬគ្រោះមហន្តរាយធម្មជាតិ ។
យោងតាមការអះអាងរបស់រដ្ឋបាលបរិយាកាស និងសមុទ្រជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ហេតុការណ៍ប្រែពណ៌ផ្កាថ្មបច្ចុប្បន្នដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ គឺជាការប្រែពណ៌ខ្លាំងបំផុតជាប់កំណត់ត្រា ក្នុងនោះ ៧៧ភាគរយនៃផ្កាថ្ម បានប្រែពណ៌ ។
កិច្ចប្រជុំនេះដែរ មានបំណងជំរុញប្រទេសជាច្រើនឲ្យរួមចំណែករៃអង្គាសរកប្រាក់បន្ថែមទៀតដល់មូលនិធិសកលសម្រាប់ផ្កាថ្មប៉ប្រះទឹក ក្រោយការសន្យាថ្មីផ្តល់ថវិកា ៣០លានដុល្លារនៅកិច្ចប្រជុំ COP ក្នុងសប្តាហ៍នេះ ធ្វើឲ្យបាត់ក្តីសង្ឃឹម ៕


