ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត MHត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យឆេះរថយន្តមួយគ្រឿងបានរងការខូចខាតរួមជាមួយសម្ភារៈមួយចំនួនទៀត តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤នៅចំណុចយានដ្ឋានអឹមអេចMH ស្ថិតនៅតាមផ្លូវបេតុង ខាងក្រោយស្នងការនគបាលរាជធានីភ្នំពេញ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆេះចេញពីរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅក្នុងយានដ្ឋានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចរទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍។ ភ្លាមៗនោះ នគរបាលបានបញ្ជេញរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលពុំបណ្តាលអោយឆេះរាល់ដាល់ឡើយ។
តាមនគរបាលឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកកូឡាត្រូវភ្លើងឆេះរងការខូចខាតពុំបណ្ដាលឱ្យឆេះរាដាទៅរថយន្តផ្សេងៗទៀតឡើយ។
តាមម្ចាស់យានដ្ឋានបានឲ្យសមត្ថកិច្ចដឹងថាអគ្គីភ័យនេះបណ្ដាលមកពីឆ្លងភ្លើងអាគុយ របស់រថយន្ត ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវពីមូលហេតុពិតប្រាកដ នៅពេលក្រោយ៕
អត្ថបទ៖ កុម្ភះ







