អ្នក​ជំនាញ​គាំទ្រ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​បង្កើត​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​

2021/10/15 07:19:02 pm        215

​បាល់ទាត់៖ វត្តមាន​របស់​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា បាន​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​វិស័យ​កីឡា​បាល់ទាត់​ជាតិ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ស្រប​ពេល​អ្នក​ជំនាញ​បាន​បង្ហាញ​នូវ​ការ​គាំទ្រ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ការ​បង្កើត​ក្រុមហ៊ុន​លី​គ​លើកដំបូង​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា​មួយ​កម្រិត​ទៀត។​ ​លោក​ព្រឹទ្ធាចារ្យ ប៉ែន ផាត អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ការ​បង្កើត​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​គឺជា​រឿង​ដ៏​ល្អ ដើម្បី​ធ្វើ​អ្វី​ថ្មីៗ​ឲ្យ​បាល់ទាត់​ខ្មែរ​ជឿនលឿន​ទៅមុខ​ជានិច្ច។​

​ចំណែក​លោក ហុក សុចិ​ត្រា អ​តីត​គ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុ​ជា បាន​ចាត់ទុក​ជា​ផល​វិជ្ជមាន​សម្រាប់​បាល់ទាត់​ជាតិ​ដូចគ្នា ពិសេស​ដើម្បី​ជំរុញ​លី​គ​កំពូល​កម្ពុជាឲ្យ​ក្លាយទៅជា​លី​គ​អាជីព​ពេញលេញ និង​ជា​ឱកាស​អភិវឌ្ឍ​ក្លិប​បន្ថែម ក៏ដូចជា​ការ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ក្រុម​ហ៊ុម​នេះ។ ចំណែក​កីឡាករក៏​នឹង​មានឱកាស​ប្រកួតប្រជែង​កាន់តែច្រើន​ផងដែរ។​ ​ស្រដៀង​គ្នា​នឹង​ការលើកឡើង​របស់​អតីត​កីឡាករ និង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ខាងលើ លោក បែ មករា អគ្គលេខាធិការ​ក្លិប​បឹងកេត​បាន​ថ្លែង​ថា ការ​បង្កើត​ក្រុមហ៊ុន​លី​គនេះគឺជា​ជំហាន​ថ្មី​មួយ​សម្រាប់​បាល់ទាត់​កម្ពុជា ព្រោះ​ក្រុមហ៊ុន​នេះ​បាន​បង្កើត​ជាច្រើន​ប្រទេស​មក​ហើយទាំង​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​គ្រប់គ្រង​នូវ​ការ​បង្កើត​ព្រឹត្តិការណ៍​ផ្សេង និង​បទបញ្ញត្តិ​ផ្សេងៗ។​ ​អ្នកចាត់ការ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង លោក Christopher Grant បាន​ចាត់ទុក​ថា​ នេះ​ជា​ជំហាន​វិជ្ជមាន​សម្រាប់​បាល់ទាត់​នៅ​កម្ពុជា ខណៈ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​មាន​គំរូ​ក្រុមហ៊ុន​ដូចនេះ​ដែរ​។ ចំណែក​អ្នកចាត់ការ​ក្រុម​ភ្នំពេញ​ក្រោ​ន លោក កែវ សុខ​ង៉​ន វិញបាន​សម្ដែង​ការរំភើប និង​រីករាយ​ជាខ្លាំងក្រោយ​ឃើញ​ព័ត៌មានស្ដីពី​ការបង្កើត​ក្រុមហ៊ុន​លី​គ ព្រោះ​លោក​យល់ថា នេះ​ជា​ជំ​ហ៊ាន​មួយ​ដ៏​ល្អប្រសើរដើម្បី​ដោះស្រាយ​បញ្ហា​នានា ដូចជា​ការឧបត្ថម្ភ ការប្រកួត និង​ការងារ​ជាច្រើន​ទៀតដើម្បី​ចូលរួម​អភិវឌ្ឍ​បាល់ទាត់ និង​ក្លិប ពិសេស​ជំរុញ​ការប្រកួតប្រជែង​កាន់តែ​ខ្ពស់ និង​មាន​ប្រសិទ្ធភាព។​

​ដោយឡែក​លោក សាប៊ូ​ន វិ​នតា នាយ​បច្ចេកទេស​ក្លិប ISI ដង្កោ​សែន​ជ័យ​វិញក៏​មិន​ខុស​ពី​អ្នក​ជំនាញ​ផ្សេងទៀត​ដែរ លោក​ថា ការ​បង្កើត​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​នេះជា​ផល​វិជ្ជមាន​ដ៏​ល្អ​បន្ថែម​ទៀត សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជាដើម្បី​ជំរុញ​បន្ថែម​នូវ​វឌ្ឍនភាព និង​ភាព​អាជីព​នៃ​លី​គ​កំពូល​កម្ពុជាឈាន​ទៅមុខ​មួយ​កម្រិត​ទៀត។​ ​នៅ​ក្នុង​វិស័យ​បាល់ទាត់​លើ​ពិភពលោក គេ​តែងតែ​និយាយ​ថា «​គុណភាព​គ្រូ គុណភាព​កីឡាករ និង​គុណភាព​លី​គ គុណភាព​ជម្រើស​ជាតិ​» លី​គ​មានការ​ប្រកួតប្រជែង​ខ្លាំងលទ្ធផល​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កាន់តែ​ល្អ។​ ​ចំណែក​អ្នកចាត់ការ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​លោក Christopher Grant ក៏បាន​បញ្ចេញ​ពី​ការយល់ឃើញ​ផង​ដែរ​ថា នេះ​ជា​ជំ​ហ៊ាន​វិជ្ជមាន​មួយ​សំរាប់​បាល់ទាត់​កម្ពុជា ដែល​មាន​ស្ថាប័ន​ឯករាជ្យ​មួយ​ទទួលខុសត្រូវ​សម្រាប់​ការប្រកួត​ទៅតាម​បែបផែន ដែល​កំពុង​ប្រើប្រាស់​ស្រាប់​នៅ​តាម​បណ្តា​លី​គ​ធំ​លើ​លោក​។ ជាក់ស្តែង​លោក Satoshi បាន​នាំមក​នូវ​បទពិសោធ​ក្រាស​ក្រែល​របស់​លោក ដែល​យើង​សង្ឃឹមថា​ គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បង្កើន​ប្រាក់​ចំនូល​ពី​ការប្រកួត ដើម្បី​បន្ត​ការអភិវឌ្ឍន៍​បាល់ទាត់​កម្ពុជា​ឆ្ពោះទៅ​បន្តទៀត​។​ ​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​បង្កើត​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​ដោយ​តែងតាំង​លោក Satoshi Saito ទីប្រឹក្សា​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក (FIFA) និង​ជា​អតីត​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​ក្លិប FC Barcelona គឺជា​នាយក​ប្រតិបត្តិ ហើយ​លោក​គ្រោង​នឹង​មក​បំពេញការងារ​ផ្ទាល់​នៅ​កម្ពុជា​នា​ចុងខែ​តុលា​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        274
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        337

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm