រាជរដ្ឋាភិបាលអាណត្តិទី៧នឹងខិតលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ និងត្រួតពិនិត្យចំណីអាហារ​តាម​សាលារៀន

2024/11/01 04:46:06 pm        181

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិ​ទី៧​នេះ ​នឹងខិតខំធ្វើយ៉ាងណាយកចិត្តទុកដាក់លើកកម្ពស់សុខភាពរបស់សិស្ស តាមរយៈកម្ម​វិធី​អាហា​រូ​បត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន រួម​ទាំង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ ល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយដល់សិស្ស និងកុមារ​ជាដើម​។

តាមរយៈសារលិខិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នាព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុង​គោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភា​ព​ល្អ​មាំមួន រាជរដ្ឋាភិបាលកម្ពុជា អាណាត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដោយក្នុងនោះក៏មានវិធាន ការគន្លឹះក្នុង​វិស័យអប់រំ​ដែល​មាន​គោលដៅ​លើក​កម្ពស់​គុណភាព​អប់រំ​។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ឆ្នាំទី១នៃនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល​ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងដាក់ចេញ​នូវ​កម្ម​វិធី​ផ្សេងៗសំ​ដៅ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើ​ការ​ពង្រឹង​ពង្រីក​គុណភាព​សាលា​រដ្ឋ​ចាប់​ពី​ថ្នាក់​មត្តេយ្យសិក្សា ដល់មធ្យមសិក្សា​តាមរយៈ​វិធានការ​មួយ​ចំនួន​ដូចជា​ការ​ពង្រឹង​អភិបាល​កិច្ច, ការពិនិត្យកែសម្រួល និងរៀប ចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​ស្រប​ទៅ​តាម​​តម្រូវ​ការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយក​ចិត្ត​ទុក​ដាក់​លើ​សុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូប បត្ថម្ភដល់កុមារ និងការត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារនៅតាមសាលារៀន, និងការជំរុញលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក«ភាពជា ដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»ជាដើម។

តាមរយៈសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុ ជា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ​ការ​បន្តរិះរក​វិធា​ន​ការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដោយធ្វើយ៉ាង​ណា​ឲ្យ​សាលា​រៀន​ក្លាយ​ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ ដែលមាន ប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យ​ភាព​ជាមួយ​និង​ប្រជាជន​ និង​សហគមន៍។ ដូច្នេះ ហើយសាលារៀន​ត្រូវ​អនុវត្ត​តួនាទី​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀន និងរៀនដែលនឹងនាំទៅរកការប្រែប្រួលជា​វិជ្ជមាន​នៃ​លទ្ធផល​សិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិជា ដើម។

ដើម្បីឲ្យដំណើរការសិក្សាឆ្នំា២០២៤-២០២៥ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ក្រសួងអប់រំ គ្រឹះស្ថានសិក្សាគ្រប់កម្រិត មាតា​បិតា និងអ្នក អាណាព្យាបាលសិស្សទាំងអស់ត្រូវតែរួមគ្នា គាំទ្រ​ឲ្យ​កាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឲុ្យបានទូលំ​ទូលាយអំពី​កិច្ច​ការពារ​កុមារ​ពី​អំពើ​ហិង្សា និងពលកម្មកុមារគ្រប់ ទម្រង់ ខណៈក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ ជាសាមីខ្លួនឯងសូមបន្តខិតខំរៀនសូត្រ និង ស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ យើងទាំងមូល។ សម្តេចក៏បានអំពាវនាវដល់ក្មួយៗទាំងអស់គប្បីចងចាំជានិច្ចថា «បើយើងស្រលាញ់ខ្លួន ស្រលាញ់ ឱពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនូវឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខ ផ្សេងៗជាដើម»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm