បាល់ទាត់៖ ខ្សែប្រយុទ្ធក្លិប Manchester City, Ferran Torres នឹងត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់ ៦ខែដោយសាររបួសបាក់ឆ្អឹងប្រអប់ជើងស្តាំ។ កីឡាករវ័យ ២១ឆ្នាំរូបនេះត្រូវបានផ្លាស់ចេញអំឡុងការប្រកួតរបស់អេស្ប៉ាញនៅដើមវគ្គទី២ បន្ទាប់ពីស៊ុតបញ្ចូលទី ២គ្រាប់ពេលយកឈ្នះអ៊ីតាលីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League។

Ferran Torres នឹងត្រូវអវត្តមានពីការប្រកួតធំទាំងនៅ Manchester City និងក្រុមជំរើសជាតិអេស្ប៉ាញ។ ក្រុមរបស់លោក Pep Guardiola នឹងត្រូវធ្វើដំណើរទៅទឹកដី Old Trafford ក្នុងជំនួប Manchester Derby ក៏ដូចជាជួបជាមួយ Paris Saint Germain ក្នុងរយៈពេល ៦សប្តាហ៍នេះ ស្របពេលដែលនៅក្រុមជំរើសជាតិវិញ អេស្ប៉ាញត្រូវជួបជាមួយក្រិក និងស៊ុយអែតនៅវគ្គជំរុះ World Cup ២០២២ តំបន់អឺរ៉ុបផងដែរ។
អត្ថបទ៖នាង សុភាវុធ